កុំចេះតែហ៊ាន.ចុងក្រោយអង្គុយសុំកុកអស់សង្ឃឹម ផឹកABC មិនទាន់ដល់ C បុរសរត់ផាសអាប់២នាក់ដេកស្អាតក្រវីក្បាលដូចស្រាំងទិច ត្រូវថ្នាំក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី អស់លុយ និងជញ្ជៀន៥ជី

0
14

16/09/2020
…………………………………….
កំពង់ឆ្នាំង: កាលពីល្ងាចម្សិលមិញវេលាម៉ោង 6:00 មានការភ្ញាក់ផ្អើលដោយបុរសរត់ផាសអាប់២នាក់ ត្រូវបានស្ត្រី២នាក់ដាក់ថ្នាំសន្លប់នៅក្នុងកែវស្រា យកចិញ្ចៀននិងមាសអស់ពីខ្លួនសំណាងនៅសល់ផាប់អាប់ និងជីវិត។

-កាលពីថ្ងៃទី ១៥ ខែ៩ ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា ១១និង៣០នាទី មានករណីឆបោកដាក់ថ្នាំងងុយដេក ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី ចំណុចមុខផ្សារទើបសង់ថ្មី ចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

-អង្គហេតុ បុរស២នាក់ មានមុខរបររត់ម៉ូតូផាសអេប(pass add) បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ក៍រ៉ូវត្រូវគ្នាក៏បបួលណាត់ដឹកស្រីស្អាត២នាក់ ទៅផឹកស៊ីយ៉ាងស្អិតរមួត ក្នុងចំណុចខាងលើ ដោយផឹកស្រាបៀរ (abc )ចិត្តកន្លះកេះ ។

-ខណ:ដែរបុរសទាំង២កំពុងលង់នឹងសម្រស់ស្រីស្អាតបាត់បង់ស្មារតី ដោយថ្នាំងងុយដេកក្នុងកែវស្រាបៀហើយក៏សន្លប់បាត់ទៅ ស្ត្រីរូបនោះក៏បានដោះយកចិញ្ចៀន 5ជីនិងលុយ 40 ម៉ឺនរៀលរួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
-ទម្រាំតែម្ចាស់ហាងដឹងចូលមកម៉ោង ៦ល្ងាច ទើបឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួន ហើយបុរសម្នាក់ទៀតដឹងខ្លួនហើយតែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ទើបម្ចាស់ហាងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។

-សមត្ថកិច្ចសូមផ្ដាំផ្ញើទៅបងប្អូនអ្នកមានមុខរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី ផាសអេប សូមឲ្យមានការប្រុងប្រយ័ត្ន កុំពាក់គ្រឿងអលង្ការ គឺថាគ្រោះថ្នាក់ណាស់ ធ្វើឲ្យទាក់ទាញដល់មុខសញ្ញាមិនល្អ ចោរឆបោក គ្រប់រូបភាពទាំងអស់ នាំឱ្យគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ បាត់បង់ជីវិតហាត់ពេលវេលា។

LEAVE A REPLY

Please enter your comment!
Please enter your name here