ជនសង្ស័យ២នាក់លួចម៉ូតូដឹកតាមរថយន្តសាំយ៉ុងពីបាត់ដំបងមកជាប់អន្ទាក់សមត្ថកិច្ចនគបាលខេត្ត កំពង់ឆ្នាំង

0
12

កំពង់ឆ្នាំងះជនសង្ស័យ២នាក់លួចម៉ូតូពីខេត្តបាត់ដំបងដឹកតាមរថយន្តសាំយ៉ុងមកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 3:30 នាទីរសៀលថ្ងៃទី១៥កញ្ញា២០២០នៅចំណុចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគបាលខេត្តខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី ពេជ្យរ៉ី បានអោយដឹងតាមរយះទូរសព្ទនៅថ្ងៃទី១៦កញ្ញា២០២០នេះថាដោយមានការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋខេត្ត បាត់ដំបង តាមទូរស័ព្ទ ថាមានចោរលួចម៉ូតូដឹកតាមរថយន្តពីបាត់ដំបងទៅភ្នំពេញ ការិយាលយ័ជាងព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការសហការណ៍ជាមួយជាមួយអធិការដ្នានគរបាលស្រុកកំពង់ត្រឡាច ធ្វេីការស្រាវជ្រាវ និង ត្រួពិនិត្យរថយន្តធ្វេីដំណើរឆ្លងកាត់ ប៉ោយប៉ែត ភ្នំពេញ ហើយកំលាំងសមត្ថកិច្ចរបស់លោករកឃេីញ ម៉ូតូមាកហុងដាC125 ចំនួន ០២ គ្រឿង ស្លាកលេខម៉ូតូចំនួន ០៤ និង ជនល្មេីសចំនួន ០២ នាក់បន្លំ លាក់ខ្លួន និង ដាក់ម៉ូតូ តាមរថយន្តក្រុង ហើយសមត្ថកិច្ចបានធ្វើការឃាត់និងបានធ្វើការប្រគល់ជូនសមត្តកិច្ចនគរបាលខេត្តបាត់ដំបងទាំងមនុស្សនិងវុត្ថុតាងដែលជាម្ចាស់ករណីយកទៅអនុវត្តទៅតាមនីតិវិធី ៕ ដោយសុក្ខារិន

LEAVE A REPLY

Please enter your comment!
Please enter your name here