ជនសង្ស័យបាញ់ស្លាប់សង្សានៅលើរថយន្តក្នុងក្រុងកំពង់ ឆ្នាំង បានទៅសារភាពជាមួយកងរាជអាវុធហត្ថស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់កងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ

0
326

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2020 នេះ ជន
សង្ស័យម្នាក់ និងមិត្តភ័ក្រម្នាក់ រួមនិងសពនារីរងគ្រោះជាសង្សារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនមកកាន់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ បន្ទាប់ពីជនសង្សយ័បានផ្ទុះអាវុធខ្លីមួយគ្រាប់ត្រូវសង្សាររបស់ខ្លួនស្លាប់នៅក្នុងរថយន្តកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ខែកញ្ញា នៅក្នុងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចគណៈកម្មការចំរុះដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្នុងពេលរួមគ្នាពិនិត្យធ្វើកោសល្យពិច្ច័យ លើសពនារីរងគ្រោះជាមួយគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា បានអោយដឹងថា៖ នារីរងគ្រោះ មានឈ្មោះ ធី លីស្សា អាយុ១៨ឆ្នាំ មានទីលំនៅ
ក្នុងខេត្តកំពង់ធំ មកដល់ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញានេះក្រុមគ្រួសារ បានដឹងពីការស្លាប់របស់កូនស្រីហើយ នឹងកំពុងតែធ្វើដំណើរមកទទួលយកសពនារីរងគ្រោះ ដែលតំកល់ទុកនៅក្នុងមន្ទីរពេទ្យបង្អេគខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និយាយថា៖ នៅម៉ោងជាង១រំលងអាធាតុ ឈានចូលថ្ងៃទី១៦ ខែកញ្ញានេះបុរសជាជនសង្ស័យឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បានបើក
បររថយន្តម៉ាក Lexus RX200Tពណ៌ក្រហមដឹកមនុស្ស
២នាក់ គឺ៖ ១.ឈ្មោះ ណយ ប៉ូរ៉ា ជាមិត្តភ័ក្រ និងនារីម្នាក់ជាសង្សារឈ្មោះ ធី លីស្សា អាយុ១៨ឆ្នាំ ធ្វើដំណើរចេញពីខេត្តសៀមរាបនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងភ្នំពេញ ។
លុះធ្វើដំណើរមកដល់ ក្នុងក្រុងកំពង់ឆ្នាំង ឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងខ្លីម៉ាកឡុក( ZORAKI M9o-TD ) ពីលើតាបឡូរថយន្តមកលេង ដោយឃើញបែបនេះ ឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេងកាំភ្លើង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្តាលផ្ទុះកាំភ្លើង១គ្រាប់ចំដោះខាងឆ្វេង បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗតែម្តងនៅក្នុងរថយន្ត។ ក្រោយពីបានដឹងថា សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី បានបើក
រថយន្តរបស់ខ្លួនចូលទៅក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីសារភាពពីរឿងហេតុដែលបានកើតឡើង ។
ដោយឡែកក្រោយពីសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យធ្វើកោសល្យពិច្ច័យលើសពនារីរងគ្រោះរួចមក បានបញ្ជាក់អោយដឹងថា៖ នារីរងគ្រោះបានត្រូវគ្រាប់ចំក្រោមចុងដោះ ២ សង់ទីម៉ែត្រ ផ្នែកខាងឆ្វេង និងបានបៀមក្បាលគ្រាប់ក្នុងទ្រូង ។ ចំណែកសំបកគ្រាប់កាំភ្លើងឡុក១គ្រាប់ ត្រូវបានរកឃើញនៅក្នុងកន្លុកចង្កឹះលេខនៃរថយន្ត ។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នឹងបន្តធ្វើការសាកសួរ និងស្រាវជ្រាវ ទៅលើជនសង្ស័យបន្តទៀតតាមនិតិវិធី ដើម្បីរកអោយឃើញថា នារីរងគ្រោះបានស្លាប់ដោយសារការរាលកាំភ្លើង ឬជាអំពើឃាតកម្ម និងតើជនសង្ស័យបានអាវុធខ្លីម៉ាកឡុកនេះពីណាមកប្រើប្រើប្រាស់ តើមានច្បាប់ឬអត់ច្បាប់ ។ ពេលទទួលបានព័ត៌មានច្បាស់លាស់ អ្នក
យកព័ត៌មានយើងនឹងរាយការណ៍ជូនបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here