រថយន្តចំនួន02គ្រឿងពាក់ស្លាកលេខតែមួយដែលប្រើប្រាស់ឯកសារក្លែងបន្លំជាច្រើនឆ្នាំមកហើយ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងធ្វើការឃាត់ នៅក្នុងស្រុករលាប្អៀរ

0
90

ខេត្តកំពង់ឆ្នាំង កាលថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ ២០២០ វេលាម៉ោង ៩:០៥ នាទី លើផ្លូវជាតិលេខប្រាំ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់រថយន្តចំនួន ០២ គ្រឿង ១.រថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 3A-1438 សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-2487 បើកបរដោយឈ្មោះ ជឿន បូទុម ភេទ ប្រុស អាយុ ២៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នា ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ២.រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-14 38 en ពណ៌ទឹកប៊ិច
ពាក់ផ្លាកលេខ ភ្នំពេញ 4A-00 81 បើកបរដោយឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហើយកម្លាំងសមត្ថកិច្ចបានធ្វើការត្រួត
ពិនិត្យឃើញរថយន្តប្រើប្រាស់ផ្លាកលេខក្លែង(ផ្លាក់លេខស័ង្កសី) បើកបរចេញពីទិសខាងជើង ទៅទិសខាងត្បូង នៅចំណុច ខាងលើ ហើយដែលរថយន្តទាំងពីរគ្រឿងនេះ មានកម្មសិទ្ធិរបស់ឈ្មោះ ធារី ភេទស្រី និងឈ្មោះ នឹត ស្ថិតក្រោម ឡូហ្គូដឹកជញ្ជូនរបស់ក្រុមហ៊ុនអក្សីរ K ដែលមានមេការឈ្មោះ ស្រេង សុខា បានប្រគល់រថយន្ត ០២ គ្រឿង និងអ្នកបើកបរ ០២ នាក់ មកឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់រថយន្ត ០២គ្រឿង និងអ្នកបើកបរ ០២នាក់ ១.ឈ្មោះ ជឿន បូទុម និងទី២.ឈ្មោះ សុខ ពៅ)ដើម្បីសាកសួរបំភ្លឺអំពីដំណើររឿងហេតុ ប្រើ ប្រាស់ផ្លាកលេខក្លែងក្លាយ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។ តាមការត្រួត
ពិនិត្យប្រព័ន្ធទិន្នន័យ យានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឃើញ
ថារថយន្តទាំង ០២ គ្រឿងនោះ គឺក្លែង តែផ្លាកលេខតែម្ដង។

ហើយពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះមជ្ឈដ្ឋានទូទៅកំពុងមានការសង្ស័យទៅលើសមត្ថកិច្ចនិងគយណាខ្លះដែលមានការឃុបឃិតក្លែងបន្លំឯកសារផ្លាកលេខររថយន្តរបស់ចែធារីនិងកឹបកេងប្រាក់ពន្ធរបស់រដ្ឋដើម្បីផលប្រយោជន៍របស់ខ្លួន ។

បច្ចុប្បន្ននេះជនក្លែងឯកសារផ្លាកលេខរថយន្តទាំង 2 គ្រឿងខាងលើនេះត្រូវ
បានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់
ការតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here