ស្ត្រីវ័យ៦៧ឆ្នាំម្នាក់មានជម្ងឺសសៃប្រសាទ ប្រចាំកាយ (វង្វេងវង្វាន់ស្មារតីបានលង់ទឹកស្ទឹងសែនស្លាប់

0
28

ខេត្តកំពង់ធំ:* ថ្ងៃពុធ ១៤ រោចខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២០។មានហេតុការ​ណ៍ករណី: *ប្រទះឃើញសាកសពអណ្តែតក្នុងទឹក ស្ទឹងសែន ។ដឹងកើតហេតុការណ៍:* កាលពីថ្ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ០៩,១៣ នាទីស្ថិតនៅ ក្នុងទឹកស្ទឹងសែន ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។_
_*សពជនរងគ្រោះឈ្មោះ កែវ ដាវី ភេទស្រី អាយុ ៦៧ ឆ្នាំជនជាតិខ្មែរ* រស់នៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។_
បើ តាមការបំភ្លឺពីឈ្មោះ អ៊ែល សុី ជាកូនក្មួយជនរងគ្រោះ បានរៀបរាប់ថា÷ ជារៀងរាល់ថ្ងៃជនរងគ្រោះចាប់តាំងពីប្តីស្លាប់ចោល ដោយគ្មានកូនចៅ បានមករស់នៅជាមួយខ្លួន ហើយគាត់មានជម្ងឺសសៃប្រសាទដើរមិនសូវនៅផ្ទះទេ ជួនអាចម៌ នោម ដាក់ខោ ស្រាតទុកចោលឲ្យប្រពន្ធខ្លួនបោក។ ជាក់ស្តែងនៅថ្ងៃ ១៥ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១១,០០នាទីជនរងគ្រោះបាត់ពីផ្ទះមិនដឹងទៅណា តាមរកក៏មិនឃើញ លុះដល់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង ០៩,២០ នាទីទើបដឹងថា ជនរងគ្រោះបានលង់ទឹកស្លាប់អណ្តែតនៅឯភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ខ្លួនក៏បានទៅមើលឃើញស្លាប់មែន ។_
ក្រោយទទួលបានដំណឹងភ្លាមកម្លាំងជំនាញ ប៉ុស្តិ៍និងរដ្ឋបាលភូមិ ឃុំព្រមទាំងគ្រូពេទ្យបានចុះពិនិត្យមិនឃើញមានស្លាកស្នាមអ្វីពាក់ ព័ន្ធករណីឃាតកម្មឡើយ ឃើញនៅលើបាតដៃក្តាប់ដីភក់ជាប់ ពោះប៉ោង ក្រៅពីនោះពុំឃើញមានអ្វីទៀតទេ។_
ហើយសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់នៃជនរងគ្រោះដោយសារលង់ទឹក។_
មូលហេតុ​:* មានជម្ងឺសសៃប្រសាទ ប្រចាំកាយ (វង្វេងវង្វាន់ស្មារតី) ។_
_ក្រោយពីពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ ហេតុប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ។_

LEAVE A REPLY

Please enter your comment!
Please enter your name here