កម្លាំងនគរបាលស្រុកតាំងគោក ចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់០១កន្លែងនៅក្នុងចំការស្វាយចន្ទី ពីរជួរជាប់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម

0
4

(កំពង់ធំ)៖សមត្ថកិច្ចនគរបាលស្រុកតាំងគោក នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្រ្កាបករណីលេងល្បែងសុីសង(ជល់មាន់ )ខុសច្បាប់មួយកន្លែង នៅចំណុចចំការស្វាយចន្ទីពីរជួរ ជាប់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិអូរំចេក​ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ជាលទ្ធផលកម្លាំងយើងដកហូតបានវត្ថុតាងរួមមាន:
១/-ម៉ូតូចំនួន ០៦គ្រឿង
២/-កញ្ចោតដាក់មាន់ចំនួន០២ .ចំណែកឯអ្នកលេងរត់គេចខ្លួនអស់ ។
វត្ថុតាងខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំនុំរឿងតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here