លោកជំទាវ កែ ច័ន្ទមុនី បានថ្លែងថាៈសន្តិភាពមានតម្លៃណាស់ក្នុងការផ្តល់ឱកាសអោយយើងអភិវឌ្ឍន៍សង្គមជាតិនិងសង្គមគ្រួសារជាពិសេសបានផ្តល់ឱកាសអោយយើង បានប្រារព្ធបុណ្យទានធំៗតាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនារបស់យើង

0
15

កំពង់ឆ្នាំងៈ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង បានថ្លែងបែប
នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃពុធ១៤រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ក្នុងពិធីឆ្លងបិណ្ឌទី១៤ នៅវត្តត្រពាំងបី ភុមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិសាខាសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំងនិងសហការីលោកសរ លាងប្រធានមន្ទីរធម្មការនិងសាសន៍ខេត្ត ,លោកថោង ចំរើនប្រធាន
មន្ទីរសង្គមកិច្ចខេត្ត លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តតំណាងឯកឧត្តមម៉ម ឈឿម ប្រធានមន្ទីរ លោក ម៉ក់ សូលីម តំណាងលោកយិន សាវ៉េន អភិបាលក្រុង លោកស្រីភួន ឈួយអេង ចៅសង្កាត់ផ្សារឆ្នាំងនិងសហការី ព្រមទាំងពុទ្ធ
បរិស័ទចូលរួមផងដែរ។

លោកជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍បន្តថាៈ ដោយសារគុណថ្ងៃជ័យជំនៈ៧មករា១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដឹកនាំកំលាំងរំដោះប្រទេស ជាតិនិង ប្រជាជនកម្ពុជាឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងកាប់សម្លាប់ ជីវិតមនុស្សពីរបស់ប្រល័យពូជសាសន៍ប៉ុល ពត ជាពិសេសចុងក្រោយនេះដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញហើយបានបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ជា ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជាសាសនារបស់រដ្ឋ។

លោកជំទាវ កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតអោយ
បានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និង សូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ សូមបងប្អូន ចូលរួមគោរព
ច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងបង្កើនមុខរកចំណូលប្រចាំថ្ងៃជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ ។ ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស។

ក្នុងពិធីឆ្លងបិណ្ឌវេនទី១៤នេះផងដែរ លោកជំទាវ កែ ច័ន្ទមុនី,លោកជំទាវ តុង ណារី បាននាំយកនូវទេយ្យវត្ថុនិងបច្ច័យមានៈ អង្ករ៥០គីឡូក្រាម,មី២កេសធំ,ទឹកផ្លែឈើ២កេស,
ទឹកសុទ្ធអេទិច៥កេស,ត្រីខ២យួរ,ទឹកត្រី២យួរ.
ទឹកស៊ីអ៊ីវ២យួរ,បច្ច័យ២០ម៉ឺនសំរាប់ធ្វើម្ហូប,ជូនអាចរ្យគណ:កម្មការ១០ម៉ឺន,បច្ច័យប្រគេនព្រះសង្ឃ១០អង្គ
៣៨ម៉ឺនរៀលនិងបច្ច័យកសាង៦០ម៉ឺនរៀល(របស់ឯកឧត្តមឧកញ៉ា ទៀង ថែ និង លោកជំទាវ បណ្ឌិត វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង)។ លោកជំទាវ កែវ ច័ន្ទមុនី លោកជំទាវ តុង ណារី និង សហការី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរដែលបានចូលរួមនិងអាជ្ញាធរដែនដីបានចូលរួបច្ច័យកសាងសរុបចំនួន២.០៥០.០០០រៀល និងបច្ច័យប្រគេនព្រះសង្ឃ១០អង្គចំនួន២៨ម៉ឺនរៀល បានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តត្រពាំងបីទុកប្រើប្រាស់និងកសាងសមិទ្ធផលនានានៅក្នុងវត្ត។ ក្នុងឱកាសនោះដែរលោកជំទាវ កែ ច័ន្ទមុនី និង លោកជំទាវ តុង ណារី បានជូនអាចារ្យ៥ម៉ឺនរៀលនិងជូនចាស់ៗចំនួន៤០នាក់ក្នុងម្នាក់ៗ១ម៉ឺនរៀលនិងក្រម៉ា១និងឧបត្ថម្ភថវិកាដល់សមត្ថកិច្ចផងដែរ។

បន្ទាប់មក លោក ជំទាវ កែ ច័ន្ទមុនី និងលោកជំទាវ តុង ណារី និង សហការី ព្រមថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទ បានធ្វើពិធី បង្សុកូលនិង រាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here