កែងគោលជាសមរភូមិដ៏ក្ដៅកាលពីសម័យខ្មែរក្រហមនិងប៉ារ៉ាហើយសម្បូរទៅដោយគ្រាប់មីននិងគ្រាប់ផ្សេងៗទៀតជាច្រើន

0
137

————————————————————–

ក៏ប៉ុន្តែក្រោយពីប្រជាពលរដ្ឋទូរទាំងប្រទេសជ្រកក្រោមម្លប់សន្តិភាពដ៏ត្រជាក់ ដូច្នេះបច្ចុប្បន្ននេះកែងគោលត្រូវបានប្រែមុខមាត់ថ្មីដោយសារមានការអភិវឌ្ឍពីក្រុមហ៊ុនអិលប៊ី អិនចំណាយទុនអស់រាប់លានដុល្លារដើម្បីអភិវឌ្ឍកន្លែងកំសាន្តក៏ដូចជាភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនអិលប៊ី អិនរបស់លោកឧកញ៉ាលឹមប៊ុណ្ណានិងលោកជំទាវ

លោកឧកញ៉ាលឹមប៊ុណ្ណាធ្លាប់មានប្រសាសន៍ថាការអភិវឌ្ឍនៅកន្លែងកែងគោលនេះគឺជាការកាត់បន្ថយប្រជាពលរដ្ឋដែលធ្លាប់ទៅចំណាកស្រុកនៅប្រទេសជិតខាងមួយចំនួនផងដែរ ក្រៅពីនោះទៀតលោកឧកញ៉ានិងលោកជំទាវបានជួយទិញ ផលកសិកម្មដំណាំស្រូវដែលប្រជាពលរដ្ឋបង្កបង្កើនផលបានហើយងាយស្រួលដឹកជញ្ជូនយកមកលក់នៅកន្លែងក្រុមហ៊ុនរបស់លោកឧកញ៉ានិងលោកជំទាវ

លោកឧកញ៉ាលឹមប៊ុណ្ណាបានមានប្រសាសន៍បន្តទៀតថាដោយសារតែប្រទេសកម្ពុជាយើង មានសុខសន្តិភាពដូច្នេះត្រូវតែមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីចូលរួមកាត់បន្ថយនៅភាពក្រីក្រមួយចំណែកផងដែរ

លោកឧកញ៉ាបានបន្តថាដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាម្លប់សន្តិភាពដល់ត្រជាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជាសម្បូរសប្បាយដល់សព្វថ្ងៃនេះទើបមានការអភិវឌ្ឍឡើងគ្រប់ទីកន្លែង

ជាចុងក្រោយនេះបើបងប្អូនយើងចង់មកកម្សាន្តនៅកន្លែងរមណីយដ្ឋានកែងគោលគឺងាយស្រួលបំផុតបងប្អូនគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ 6A ពីភ្នំពេញមកសៀមរាបបងប្អូនឆ្លងកាត់ស្រុកស្ទោងប្រហែលជា៧គីឡូម៉ែត្រតែប៉ុណ្ណោះមកដល់កន្លែងរមណីយដ្ឋានអិលប៊ី អិនដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ាហើយក្នុងនោះមានកន្លែងលេងកំសាន្តជាច្រើនផងដែរ ហើយនៅខាងមុខមានកន្លែងអាហារដ្ឋានមួយយ៉ាងធំហើយមានសេវាកម្មបម្រើដ៏ល្អមានវិជ្ជាជីវៈត្រឹមត្រូវសម្រាប់ទទួលភ្ញៀវ។

LEAVE A REPLY

Please enter your comment!
Please enter your name here