ក្តៅៗហុយៗ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បកស្រាយទៅសម្តេច ស ខេង (រឿង៥១គ្រួសារដីនៅចំនុច អូរស្វារអិល)…ព័ត៌មានបន្ត

0
533

.,….,,…………
ប្រជាពលរដ្ឋ១០នាក់ តំណាង៥១គ្រួសារនៅចំនុចអូរស្វារអិលភូមិសុរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក អ៊ំ រាត្រី រកដំណោះស្រាយជាច្រើនលើក តែនៅតែមិនអាចទទួលបាន យោងតាមឯកសាររបស់ប្រជាពលរដ្ឋ និងឯកសារមួយចំនួនដែលលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបានផ្តល់ មកអោយ ក្រុមអ្នកសារព័ត៌មាន យើង រឿងទំនាស់ដីធ្លីនៅចំនុចអូរស្វារអិល នៅតែមាននិតិវិធីបន្ត លោក ប៉ាល់ សេដ្ឋា អតីតជាចៅសង្កាត់និមិត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា:ភូមិអូឬស្សីស្ថិតនៅ សង្កាត់ផ្សារកណ្តាល ចំនែកចំនុចអូរស្វារអិលគឺនៅក្នុងភូមិសូរិយា សង្កាត់និមិត្ត រីឯលោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់រឿងឯកសារពី (សជណ)

ចំនែកប្រជាពលរដ្ឋ១០នាក់តំណាងឲ្យ៥១គ្រួសារបានបញ្ជាក់ប្រាប់ថា : លោកមេភូមិ សូរិយា និងលោកសង្កាត់ប៉ាល់ សេដ្ឋា បានចេញឯកសារក្លែង (ក្លែងបន្លំ)
អោយលោក ទុយ វ៉ាន់នី ខុសទីតាំងភូមិសាស្ត្រ និងការគ្រប់គ្រងរបស់ខ្លួន ជាទូរទៅយើងក្រឡេកឃើញថា ភាពមិនប្រក្រតី លោក ទុយ វ៉ាន់នី រស់នៅទីក្រុងភ្នំពេញ តែមានដីនៅទីតាំង ភូមិអូរឬស្សី នៅក្នុងពេលនេះបើ លោកទុយ វ៉ាន់នី បើកបង្ហាញឯកសារដែលពាក់ពន្ធ័នៃការទិញលក់និង ផ្ទេរសិទ្ធិអចលនទ្រព្យ វត្ថុ តែបន្តិចក៏រឿងនេះនិងត្រូវបញ្ចប់ ជាយូរយារណាស់មកហើយ ។

លោក អ៊ំ រាត្រី យកយុទ្ធសាស្ត្រឈ្នះៗ មកដោះស្រាយ ដោយបែងចែកដីក្បាល៨ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ មកអោយប្រជាពលរដ្ឋ ដោយលោកដឹងច្បាស់ថា:វាមិនអាចទៅរួច សំនួរសួរថា ដី១១៣ហិចតារវាង៥១គ្រួសារបើបែងចែកតាមគំរោងរបស់ចៅហ្វាយខេត្ត បើធ្វើបានជោគជ័យ តើដីនៅសល់ ជារបស់អ្នកណា?បើពេលនេះ ដីកំពុងតែឡើងថ្លៃ ???

យើងអាចក្រឡេកមើលរឿង អតីតកាលរបស់លោក ទុយ ស្រស់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសាររឿងទំនាស់ដីធ្លី នៅខេត្តបន្ទាយមានជ័យ ដោយសារប្រើ ទារុនកម្ម តែដោយសារព្រះបីតាសន្តិភាពនិងអភិវឌ្ឍន៍ សម្តេច តេជោ ហ៊ុន សែន បានដឹងរឿង ក៏សម្តេចជួយរកភាពយុត្តិធម៌ ដល់ជនរងគ្រោះវិញ ។

ចំនែកលោក អ៊ំ រាត្រី ចៅហ្វាយខេត្ត បន្ទាយមានជ័យ កាលណោះបានធ្វើ ឯកសារ ខុសពីការពិត រាយការណ៍ទៅថ្នាក់ជាតិ នៅពេលនេះប្រហែលដូចសព្វដង ក្រោមចក្ខុវិស័យឥតពន្លឺក្នុងការរកដំណោះស្រាយ ទំនាស់ដីធ្លី៥១គ្រួសារ ដោះស្រាយយ៉ាងណានៅតែមិនចប់ គឺភ្ជាប់និងលោក ង៉ោ ម៉េង ជ្រួន មានរឿងអាស្រូវ ជាច្រើននៅក្រុងប៉ោយប៉ែត កាលពីមុនជាចៅហ្វាយក្រុង ប៉ោយប៉ែត ដោយលោកសែនត្រូវ ពេលដកតំណែងចេញ ពីចៅហ្វាយក្រុង ឡើងកាន់តែធំជាងមុន ក្លាយជាអភិបាលរងខេត្ត ហើយទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ទូរទាំងខេត្តតែម្តង មិនតែប៉ុណ្ណេះ ទទួលបន្ទុកផ្នែករកដំណោះស្រាយទំនាស់ដីធ្លីថែមទៀត តើមន្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យ ផ្សេងទៀត មិនមានសមត្ថភាពឬមួយយ៉ាងណា???? សូមណូមពរប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ

សូម សម្តេច ក្រឡាហោម ស ខេង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកដំណោះស្រាយដល់យើងខ្ញុំផង។
សូម ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិន ទៀង ប្រធាន អង្គភាព ប្រឆាំងអំពើ
ពុករលួយ មេត្តជួយសើុបអង្គេតរឿងនេះផង។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ
គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននិងជាប្រធានក្រុមប្រឹក្សាថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ មេត្តាជួយរកដំណោះស្រាយអោយយើងខ្ញុំផង។ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here