អធិការដ្ឋាននគរបាលក្រុងសៀមរាប បញ្ជូនក្រុមក្មេងទំនើង បង្ករហឹង្សាដាក់គ្នាដោយមានស្ថានទម្ងន់ទោសទៅ ចំនួនពីរក្រុមទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី

0
74

ក្រុងសៀមរាប: កាលពីវេលាម៉ោង ២០ និង៤២នាទីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក្រុមជនសង្ស័យចំនួន០២ក្រុម​ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី​ ហើយក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលអោយ​ឱ្យ​ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ​ និង​ ទទួលបានសេចក្តីរាយការណ៍ លោកឧត្តម​សេនីយ៍​ត្រី​ភឹង​ ​ចិន្តារ៉េត​ ស្នងការរងទទួលផែន​ការងារ​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក​ ណុប​ សារ៉ាក់ អធិការ​នៃអធិ​ការដ្ឋាន​នគរបាលក្រុង សៀមរាប បានបញ្ជារអោយកម្លាំងត្រៀមអន្តរាគមន៍​ ក្រុង​សៀមរាប​ដឹកនាំដោយ​លោកនួន​ សក្តិ ចំរើនរិទ្ធអធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សាលាកំរើក​ ដោយមានការចូលរួមពីបងប្អូនប្រ​ជាការពារ​ បានចុះទៅដល់ទីកន្លែងកេីតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុមចំនួន០៨នាក់ខាងលើ​ មកធ្វើការសាកសួរ ​និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក​ រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល​ ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ជនសង្ស័យទាំង០៨នាក់ដែលត្រូវបាននាំមកធ្វើការសាកសួររួមមាន÷

-ទី១/ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប ។

-ទី២/ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

-ទី៣/ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

-ទី៤/ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

-ទី៥/ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។

-ទី៦/ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។

-ទី៧/ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។

-ទី៨/ឈ្មោះ ប៉ូ សុងហេង ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចយើងសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ​ ហើយនៅថ្ងៃកើតហេតុ​ ពួកគេបានចូលផឹកស៊ីនៅហាងមាយយ ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប​ ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់។

យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព​ របស់ជនសង្ស័យទាំង៩ នាក់ ខាងលើ​ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here