លំនៅដ្ឋានប្រជាពលរដ្ឋពីរខ្នង និងយានដ្ឋានមួយខ្នង រួមទាំងទ្រព្យសម្បត្តិមានតម្លៃជាង ១៤ម៉ឺដុល្លារ បានរង ការខូចខាតនិងបាត់បង់ នៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានកើតឡើង នៅក្នុង

0
16

ខេត្តព្រះវិហារ !
ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អគ្គីភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយន្ត១ខ្នង និងផ្ទះពីរខ្នងរបស់ប្រជាពល រដ្ឋ បានរងការឆាបឆេះអស់ស្ទើរទាំងស្រុង ក្រោយជួបគ្រោះអគ្គីភ័យ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៧កញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។
មន្ត្រីនគរបាលស្រុកឆែបបានបង្ហើបឲ្យដឹងថា នៅម៉ោងប្រមាណ ៨ព្រឹកមិញនេះ មានគ្រោះអគ្គីភ័យ មួយដែលបានកើតឡើង ធ្វើឲ្យយានដ្ឋានជួលជុលរថយន្ត១កន្លែង និងផ្ទះប្រជាពលរដ្ឋ២ខ្នង បានរងការ ឆាបឆេះអស់ស្ទើរទាំងស្រុង ដែលការឆាបឆេះនោះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាល មកពីទុស្សេខ្សែភ្លើង «ឆ្លងចរន្តអគ្គិសនី» ប៉ុន្តែ ហេតុការណ៍គ្រោះអគ្គីភ័យនេះ មិនមានមនុស្សណាម្នាក់រង គ្រោះថ្នាក់នោះឡើយ។
យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកឆែប បានបង្ហាញថា អគ្គីភ័យបានឆេះយានដ្ឋាន ជួសជុលរថយន្ត១ខ្នងរបស់បុរស ឈ្មោះ សេង សម្បត្តិ អាយុ ៣៦ឆ្នាំ និងប្រពន្ធ ឈ្មោះ ប៊ុន អេងនាង អាយុ ៣០ឆ្នាំ រស់នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប មានមុខរបរជាងជួសជុលរងរថយន្ត និងយានដ្ឋាន ដែលរងការឆាបឆេះនោះ សង់ពីឈើប្រក់ស័ង្កសីក្នុងទំហំ ១២ម៉ែត្រ×១៦ម៉ែត្រ ខាតបង់ទឹកប្រាក់អស់ ៨ម៉ឺន ដុល្លារអាមេរិក ឆេះអស់ទាំងស្រុង ។ ចំណែក ផ្ទះ២ខ្នង ១ខ្នងជាកម្មសិទ្ធិរបស់ឈ្មោះ ធិន ថែប ភេទប្រុស អាយុ ៤៦ឆ្នាំ ជាមន្ត្រីនគរបាល មានភរិយា ឈ្មោះ យ៉ែម កេម ផ្ទះនោះសង់ក្នុងទំហំ៩ម៉ែត្រ×៩ម៉ែត្រ ចំណាយទឹកប្រាក់អស់ ៥ម៉ឺនដុល្លារអាមេរិក បានរងការឆាបឆេះអស់ទាំងស្រុង ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ។និងម្ចាស់ផ្ទះឆេះ ១ខ្នងទៀត ឈ្មោះ ឃៀង គឹមសាន្ដ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិឆែបលិច ឃុំឆែប ១ ស្រុកឆែប ខេត្តព្រះវិហារ ភ្លើងបានឆេះជញ្ជាំងផ្ទះអស់មួយ ចំហៀង គិតជាទឹកប្រាក់ខាតបង់អស់ ១ម៉ឺន ៣ពាន់ដុល្លារអាមេរិក។ សរុបទឹកប្រាក់ ទាំងលំនៅដ្ឋាន និងយានដ្ឋាន បូករួមទាំងទ្រព្យសម្បត្តិ ដែលរងការឆាបឆេះ និងខូចខាតនោះ មានចំនួន ១៤ម៉ឺន ៣ពាន់ ដុល្លារអាមេរិក ។
របាយការរណ៍បានបង្ហាញទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនោះ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ៧គ្រឿង ប្រើប្រាស់កម្លាំង ៤០នាក់ ដើម្បីចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ដែលបានឆាបឆេះលំនៅដ្ឋាន និងយានដ្ឋានរបស់ជាពលរដ្ឋ នៅក្នុងស្រុកឆែប ក្នុងនោះ រថយន្តរបស់ស្នងដ្ឋាននគរបាលខេត្ត ១គ្រឿង ,អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ១គ្រឿង , អធិការ ដ្ឋាននគរបាលស្រុកឆែប ៣គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកជ័យសែន ២គ្រឿង និងបាន ប្រើប្រាស់ទឹកអស់ ១២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
មន្ត្រីនគរបាលជំនាញអគ្គីភ័យ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ មូលហេតុដែលនាំឲ្យកើតឡើង នៃគ្រោះអគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង « ឆ្លងចរន្តអគ្គិសនី » និងនៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់នោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here