ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយ រៀងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន

0
114

ខេត្តស្វាយរៀង៖អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និ់ងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រូលនីតីវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់:
១.ឈ្មោះ ព្រាប សាមាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប(ជាមុខសញ្ញារក្សាទុកនិងប្រើប្រាស់)។
២.ឈ្មោះ ស ថា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាជួញដូរ)។
៣.ឈ្មោះ សោម វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(ជាមុខសញ្ញារក្សាទុកនិងប្រើប្រាស់)។
៤.ឈ្មោះ ភិន តូមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាជួញដូរ)។
+សម្ភារះ វត្ថុតាងចាប់យករួមមាន:
– ម្សៅក្រាមសថ្លាសង្សយ័ជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន០៨កញ្ចប់(ធំ០២កញ្ចប់)
-ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
-ទូរសព្ទ័ដៃ ០៣គ្រឿង រួមនិងឧបករណ៍ជក់ប្រើប្រាស់ និងសំភារះវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្សយ័រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here