ស្ត្រីវ័យ៦០ម្នាក់មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃជាច្រើនមុខ រួមទាំងជម្ងឺសសៃប្រសាទផងបានចង ករ ធ្វើអត្ថឃាតខ្លួនឯង

0
13

ខេត្តកំពង់ធំ:*ថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។_
មានហេតុការមនុស្សម្នាក់ចងក(ធ្វើអត្តឃាត)* នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_ដឹងកើតហេតុ:* នៅវេលាម៉ោង ១៤ :២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ស្ថិត នៅចំណុចលើផ្ទះជនរងគ្រោះ ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។_
សាកសពឈ្មោះ ឃឹម ស្រឹម ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែ* មុខរបរ ធ្វើស្រែរស់នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_

បើតាមការបំភ្លឺរបស់ឈ្មោះ ឈាង សាម៉េត* និងកូនៗ បង្កើតរបស់សព បានបំភ្លឺថា ៖ ម្ដាយរបស់គាត់មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃជាច្រើនមុខ រួមទាំងជម្ងឺសសៃប្រសាទផងដែរ ពួកគាត់តែងនាំម្ដាយទៅព្យាបាលនៅមន្ទីពេទ្យជាញឹកញាប់ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១១ក្រោយពីហូបបាយថ្ងៃរួច ពួកគាត់ និងម្ដាយនាំគ្នាអង្គុយលេងលើគ្រែមុខផ្ទះ ហើយម្ដាយគាត់ចេះតែថ្អូញថាមិនស្រួលខ្លួន ហើយចុះពីលើគ្រែដើរទៅក្រោយផ្ទះ គាត់សួរម្ដាយថា ម៉ែទៅណា? គាត់ថាទៅបត់ជើង គាត់តាមមើលឃើញម្ដាយផ្ដួលខ្លួនទៅលើដី ឃើញដូចនោះក៏រត់ទៅគ្រាមកដាក់លើគ្រែវិញ មួយសន្ទុះម្ដាយគាត់ក៏ឡើងទៅលើផ្ទះ ហើយចុះមកវិញដើរទៅទិសខាងជើង ដោយខ្លាចម្ដាយវង្វេងគាត់ និងបងប្អូនក៏រត់ទៅចាប់មកវិញម្ដងទៀត ហើយឲ្យគាត់ឡើងសម្រាកនៅលើផ្ទះ នាំគ្នាចុះមកដីដោយឲ្យម្ដាយគាត់នៅសម្រាកតែម្នាក់ឯង មួយសន្ទុះក្រោយមក គាត់ក៏បានឡើងទៅលើផ្ទះ ដើម្បីមើលម្ដាយ ស្រាប់តែឃើញម្ដាយគាត់ចងក និងក្រម៉ាទៅ និងរបាំងជញ្ជាំងផ្ទះខាងត្បូង លក្ខណអង្គុយបត់ជង្គង់ផ្កាប់មុខ ឃើញដូចនោះគាត់ក៏រត់ទៅស្រាយទម្លាក់ ហើយស្រែកហៅបងប្អូនឲ្យមកជួយធ្វើចលនា តែម្ដាយគាត់បានស្លាប់បាត់ទៅហើយ ។_
ក្រោយបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ មេឃុំ នាយប៉ុស្ដិ៍រដ្ឋបាលសាលាវិស័យ និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។_ក្រោយការពិនិត្យ:* នៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ។_
ពិនិត្យចប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។_
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះ *ឈ្មោះ ឃឹម ស្រឹម* នេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាតព្រោះមានជម្ងឺប្រចាំកាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here