សង្វេគចិត្តខ្លាំងណាស់! កំពុងហូបបាយជុំគ្នានៅក្រោមផ្ទះក្នុងថ្ងៃបុណ្យភ្ចុំបិណ្ឌ ត្រូវរន្ទះបាញ់ស្លាប់៦នាក់ និងរងរបួស៤នាក់

0
63

(បាត់ដំបង)៖ នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៨ និង ១៥នាទី មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)មួយកើតទ្បើងនៅចំនុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលអោយរងរបួស០៤នាក់ ស្លាប់០៦នាក់ ស្រី០២នាក់ ខណ:ពេលដែលពួកគាត់កំពុងហូបបាយជុំគ្នានៅក្រោមផ្ទះ។

១.ឈ្មោះយ៉ុម ញុិកភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ ស្លាប់
២.ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ ស្លាប់។
៣.ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត ស្លាប់។
៤ .ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត ស្លាប់។
៥. ឈ្មោះ ធី អត់ស្គាល់ត្រកូលភេទប្រុស មកពីខេត្តបាត់ដំបង ស្លាប់
៦ .ឈ្មោះ អន រិន ភេទប្រុសប្រុស អយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង ស្លាប់
៧. ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់
មកពីបាត់ដំបង (រងរបួស)
៨.ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង (រងរបួស)
៩ .ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង (រងរបួស)
១០.ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (រងរបួស)៕

LEAVE A REPLY

Please enter your comment!
Please enter your name here