ខឹងខុសខឹងខាត : ប្តីប្រពន្ធខឹងឈ្លោះប្រកែកគ្នា ទ្រាំមិនបានប្តីយកសាំងចាក់ដុតទូកដរឆេះផ្អើលអ្នកភូមិ

0
73

(កំពង់ចាម) : ប្តីប្រពន្ធឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកសុី រហូតប្តីខឹងឈានដល់ការយកសាំងចាក់ដុតទូកដររបស់ខ្លួន ឆាបឆេះ យ៉ាងសន្ធោរសន្ធៅនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុះ មុខវត្តបូរីសាគរ ព្រែកលីវ ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម ។

ខណៈនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រការអា ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរការអា ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ។

លោកមេប៉ុស្តិ៍បានបន្តទៀតថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធរឿងដើរផឹកសុីមិនបានទើបប្តីយកសាំងចាក់ដុតទូកដររបស់តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here