មានករណីផ្ទុះអាវុធរវាងប្រជាពលរដ្ឋនិងប៉េអឹមនៅកន្លែងផឹកស៊ី។

0
65

ខេត្តស្វាយរៀង);;ហេតុការណ៍បាញ់បោះសេរី ធ្វើឡើងដោយបុគ្គលជា
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ ប៉េង ឡាដា ភេទ ប្រុស
អាយុ៤៧ ឆ្នាំ បានកើតឡើងនៅចំណុចតុផឹកស៊ីមួយ
ក្នុងភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

ខណៈកំពុងតែផឹកស៊ី លាយការឌឺដង ផ្ដោះផ្ដងសំដី
បណ្ដុះបង្អាប់គ្នានៅវេលាម៉ោងប្រហែល១០:០០យប់
ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២០ ស្រាប់តែស្នូរផ្ទុះអាវុធ
០២គ្រាប់បានបន្លឺឡើង។

សាក្សីក្នុងវង់ផឹកស៊ីបានឱ្យគេឯងដឹងថា ជនរងគ្រោះ
ឈ្មោះ ទា ចាន់ណា ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅ
ភូមិ ប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជ
ធានីភ្នំពេញ ត្រូវបានមន្ត្រីអាវុធហត្ថខាងលើបាញ់
ចូលប្រឡោះជើង០២ គ្រាប់ និងវ៉ៃ ០២ ស្នាប់កាំភ្លើង
បណ្ដាលឲ្យរងរបួសក្បាលមុននឹងជនល្មើសបើកម៉ូតូ
រត់គេចខ្លួន។

អ្នកឃើញហេតុបាននិយាយថា ក្នុងវង់ផឹកស៊ីមានគ្នា
ចំនួន០៥នាក់ រួមមាន ៖
១/- ហែម សុវណ្ណ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជាម្ចាស់
ផ្ទះផឹកស៊ី
២/- ម៉ាច វិបុល ភេទ ប្រុស អាយុ ២៩ ឆ្នាំ ត្រូវជាកូន
ប្រសារម្ចាស់ផ្ទះ
៣/- ញ៉ឹម វ៉ាន់ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជាអ្នករស់
នៅក្នុងភូមិ ត្រពាំងផ្ទឺម ឃុំត្រពាំងម្កាក់ ស្រុកអង្គ
ស្នួល ខេត្តកណ្ដាល
៤/- ទា ចាន់ណា ( ជនរងគ្រោះខាងលើ )
៥/- ប៉េង ឡាដា ( ជាជនបង្ករ ធ្វើជាប៉េអឹម )។

( រាយការណ៍ខ្លីៗ )ព័ត៌មាននេះចេញពីប្រភពផេកស្វែងយល់ការពិត។

LEAVE A REPLY

Please enter your comment!
Please enter your name here