សម្ដេចក្រឡាហោម ស ខេង ផ្ញេីសាររំលែកទុក្ខដល់ក្រុមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ៨រូប

0
19

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញេីសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រូមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ៨រូប នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

អ្នកស្លាប់ដោយរន្ទះបាញ់នៅស្រុកតុក្ខគីរី បានកើនដល់៧នាក់និងម្នាក់ទៀតដោយរន្ទះបាញ់ដែរពេលទៅមើលគោ។

លោកឆាយ ម៉ាប់ បានឲ្យដឹងថា អ្នកដែលស្លាប់នៅនឹងកន្លែងស្ថិតក្នុងភូមិធ្មូយនឃុំព្រែកជីក៊ ស្រុករុក្ខគីរី ដោយគ្រោះ ធម្មជាតិ(រន្ទះបាញ់) មានចំនួន៦នាក់ រហូតដល់ថ្ងៃទី១៨ ខែ
កញ្ញា បានស្លាប់ម្នាក់ទៀតនៅក្នុងមន្ទីរពេទ្យ

ចំណែកអ្នកស្លាប់ដោយរន្ទះបាញ់នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ដោយរន្ទះបាញ់ដែរគគៅភូមិថ្មំឃុំព្រែកជីកស្រុករុក្ខគីរីខេត្តបាត់ដំបង ។

លោកអធិការស្រុករក្ខគីរីបានបញ្ជាក់ថាអ្នកស្លាប់ថោយរន្ទះបាញ់ទាំង៨នាក់ មានះ១.ឈ្មោះយ៉ុម ញ៉ឹក ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះរស់នៅភូមិបឹងធ្មួយឃុំព្រែកជីក(ប្តីស្លាប់)
២.ឈ្មោះជា សុខណាភេទស្រីអាយុ៥៦ឆ្នាំប្រពន្ធ (ស្លាប់)
៣.ឈ្មោះយ៉ុម ចរិយាភេទស្រី អាយុ២៥ឆ្នាំកូនបង្កើតស្លាប់ ៤.ឈ្មោះ យ៉ុម រ៉ាវុធភេទប្រុសអាយុ២៦ឆ្នាំ កូន
បង្កើត(ស្លាប់)
៥.ឈ្មោះ ធី អត់ស្គាល់ត្រកូល ភេទប្រុស អាយុ៥០ឆ្នាំរស់នៅខេត្តបាត់ដំបង(ស្លាប់)៦.ឈ្មោះអន វិន ភេទប្រុសអាយុ២៧ឆ្នាំនៅខេត្តបាត់ដំបង(ស្លាប់)
៧.ឈ្មោះហួត ហុងភេទប្រុស អាយុ៤៨ឆ្នាំ នៅខេត្តបាត់ដំបង
ស្លាប់ក្នុងមន្ទីរពេទ្យ
៨ឈ្មោះ ណោ វិរះ ភេទប្រុស ត្រូវរន្ទះបាញ់នៅភូមិថ្មំឃុំ
ព្រែកជីកពេលគាត់ទៅមើលគោក្រោយផ្ទះ។

ចំណែកអ្នករបួសអ្នករបួសធ្ងន់៣នាក់មានដួចជា
១. ឈ្មោះ វឿន វុត្ថាភេទ ប្រុស អាយុ៤១ឆ្នាំ រស់ខេត្តបាត់ដំបង (រងរបួស)។
២.ឈ្មោះនសើក សារស់ ភេទប្រុស អាយុ៤០ឆ្នាំនៅខេត្តបាត់ដំ
បង(រងរបួស)
៣. ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី(រងរបួស)។

លោកអធិការស្រុកបានបញ្ជាក់សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមលំនៅដ្ឋានរៀងខ្លួន។ចំណែកអ្នករបួសកំពុងសម្រាកព្យាបសលក្នុងមន្ទីរពេទ្យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here