រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ មានជាង៧ម៉ឺននាក់

0
17

(ពោធិ៍សាត់)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តពោធិ៍សាត់ មានចំនួន៧២,៣១២ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកើនឡើង ៤៣,៣២% (ភ្ញៀវឆ្នាំ២០១៩ សរុបចំនួន ៥០,៥០៦នាក់)។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន៧៧នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាមានការកើនឡើង ១៤៨% (ភ្ញៀវឆ្នាំ២០១៩ សរុបចំនួន ៣១នាក់)
បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៖
–ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៧៣៩៤នាក់
–ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ២៧៦៤៨នាក់
–ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៣៧២៧០នាក់។
ភ្ញៀវទេសចរអន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៖
–ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១២នាក់
–ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៦៣នាក់
–ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ០២នាក់។
លោកបានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងប្រជាការពារភូមិ តាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here