លោក តាន់ គឹមហួត កាយភ្នំយកដីលក់តាមទំនើងចិត្តដោយគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធឡើយ បើទោះបីជាគ្មានអាជ្ញាប័ណ្ណក៏ដោយ

0
125

ភ្នំមួយកន្លែងស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងតែត្រូវបានលោក តាន់ គឹមហួត ធ្វើអាជីវកម្មកាយដីលក់តាមទំនើងចិត្តដោយគ្មានអាជ្ញាប័ណ្ណ និងការចុះត្រួតពិនិត្យពីសមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថាន និងជាពិសេសនោះគឺ លោក អ៊ុំ រាត្រី អភិបាលខេត្ត ដែលទទួលបន្ទុកជាប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បើទោះបីជាក្នុងច្បាប់ភូមិបាលបានចែងថា:ភ្នំ ស្ទឹង បឹង អូរ .ទាំងអស់នេះជាទ្រព្យសម្បត្តិរដ្ឋក៏ដោយ ។

តាមពាក្យចចាមអារ៉ាមបាននិយាយថា ភ្នំនេះផ្នែកខាងកើត ត្រូវបានខេត្តមានគម្រោងចង់សាងសង់ធ្វើស្តាត និងបានបោះបង្គោលព្រំកំណត់ទីតាំងអោយកាយដី ចុះស្តាតនោះមិនបានសាងសង់ផងនៅផ្នែកខាងកើត ហើយផ្នែកខាងលិចវិញមិនមានគម្រោងធ្វើអីសោះតែលោក តាន់ គឹមហួត កាយដីលក់ធ្វើព្រងើយគ្មានសមត្ថកិច្ចណាចុះត្រួតពិនិត្យឡើយ នេះហើយគេហៅថាកន្ទេលធំបន្លំដេក ឬមួយសមត្ថកិច្ចជំនាញទាំងអស់នោះបានផលប្រយោជន៍ពីលោក តាន់ គឹមហួត បានជាមិនអើពើរអីសោះ។ ករណីនេះដែរ ឃើញថាការកាយដីភ្នំលក់នេះវាបានធ្វើអោយបាត់បង់ផលប្រយោជន៍ និងចំណូលចូលថវិការដ្ឋជាច្រើនដូចជាកម្រៃសុំអាជ្ញាប័ណ្ណធនធានរ៉ែ បង់សួយសារ៉ែ និងពន្ធដារផ្សេងៗទៀត

សង្ឃឹម ថា: លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចាត់វិធានការ ដឹកនាំមន្ទីរជំនាញខាងរ៉ែ និងថាមពល រួមជាមួយមន្ទីរបរិស្ថាន សិក្សារឿងនេះឡើងវិញផង កុំបណ្តោយអោយលោក តាន់ គឹមហួត ធ្វើអ្វីតាមទំនើងចិត្តមិនគោរពច្បាប់ ។

លោក តាន់ គឹមហួត កំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅក្នុងខេត្តបន្ទាយមានជ័យ ដូចជាចាក់ដីលុបចំណីស្ទឹង និងហាតស្ទឹង ដោះស្រាយមិនទាន់ចប់ផង ក៏លេចចេញព័ត៌មានកាយដីភ្នំលក់ដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ គ្មានបង់សួយសារ៉ែចូលថវិការដ្ឋ និងបង់ពន្ធផ្សេងៗ ចូលរដ្ឋឡើយ ក្រុមការងារអ្នកសារពត៌មានយើង រងចាំការឆ្លើយបំភ្លឺ របស់លោកតាន់គឹមហួត និងប្រធានមន្ទីរដែលពាក់ព័ន្ធ ៕ ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here