រឿង លោក អុឹង ប៊ុនហួរ ដែលយកគ្រឿងចក្រជីកកាយគល់ស្ពាន នៅពេលនេះ មានស្ថានភាព ស្ងប់ស្ងាត់ …

0
22

លោក អឹុង ប៊ុនហួត ចេញមុខធ្វើការសុំទោសជាសាធារណៈ មកដល់ពេលនេះមានស្ថានភាពស្ងប់ស្ងាត់
(បន្ទាយមានជ័យ) ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ យើងសង្កេតឃើញថា: លោក អ៉ឹង ប៊ុនហួរ ដែលយកគ្រឿងចក្រជីកដីគល់ស្ពានទឹកថ្លាមកដល់ពេលនេះ គឺស្ថិតនៅក្រៅសំណាញ់ច្បាប់ ដូចគ្មានអី្វកើតឡើងសូម្បីតែបន្តិច យោងតាមពាក្យសម្តីប្រជាពលរដ្ឋទូរទាំងខេត្ត បាននិយាយតៗគ្នាថា មានអ្នកធំដែលមានអំណាចនៅពីក្រោយ បានជាគាត់ធ្វើអ្វីបានតាមចិត្ត សូម្បីតែចៅក្រុង សិរីសោភ័ណ លោកហ៉ឹល រ៉ាយ៉ា ក៏មិនហ៊ានធ្វើអ្វីដែរ ។

តាមឯកសារ និងការរៀបរាប់របស់ចៅហ្វាយក្រុងបាននិយាយ រយ:ពេលកន្លងមក មានន័យថាមិនមែនតែម្តង សូម្បីតែលោក អ៊ំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក៏មិនហ៊ានម៉ាត់ផង បានជាបណ្តោយអោយលោក អ៉ឹង ប៊ុនហួរបានដៃ ធ្វើអ្វីបានតាមចិត្ត ។
ខ្ញុំបាទមានការសោកស្តាយ និងសុំអភ័យទោស ហើយព្រមទទួលនូវកំហុសឆ្គងមួយនេះ ដោយគិតដល់ត្រឹមថ្ងៃទី 23 ខែ សីហា ឆ្នាំ 2020 ខ្ញុំបាទ បានចាក់ដីបំពេញគល់ស្ពានអោយល្អដូចដើមវិញតាមលក្ខណៈបច្ចេកទេស ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអាជ្ញាធរ និងមន្រី្តជំនាញ ។

ចំនុចសំខាន់ដែលប្រជាពលរដ្ឋ រស់នៅខេត្ត បន្ទាយមានជ័យ ចង់ដឹង បានបើធ្វើខុស ហើយចេញគ្លីបសុំទោសជា សាធារណៈរួចហើយ មិនមានទោស(រួចខ្លួន) តើមានច្បាប់បែបនេះដែលឬទេ? តើព្រះបីតា សន្តិភាព និងអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន លោកបានដឹងរឿងទាំងនេះទេ? បើមន្ត្រីថ្នាក់ក្រោមជាតិ ធ្វើរឿងមិនគាប់បី នៅចំនុចគល់ស្ពានទឹកថ្លា ដែលជាស្ពានប្រវត្តិសាស្ត្រ បន្សល់ពីសម័យសង្គ្រោះ ៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here