បុរសម្នាក់ស្រវឹងស្រា ជេរគំរាមកាប់ពូសាច់ថ្លៃ

0
29

ពោធិ៍សាត់: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ស្រវឹងស្រា បានជេរប្រមាថ និងគំរាមកាប់ពូសាច់ថ្លៃ នៅចំណុចមុខផ្ទះពូសាច់ថ្លៃ ស្ថិតនៅភូមិខ្វាវ ឃុំ រំលេច ស្រុកបាកាន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចុះបង្ក្រាបឃាត់ខ្លួន។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តង់ ព្រីង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខាងលើ បានជេរដៀមដាមគំរាមទៅពូសាច់ថ្លៃរបស់ខ្លួន ឈ្មោះ យាម ដេត ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅជាប់របងគ្នា និងបានកាន់កាំបិតមកឈរមុខរបងផ្ទះ ស្រែកគំរាមកំហែងកាប់ទៅឈ្មោះ យាម ដេត។
ករណីហិង្សានេះ បណ្តាលមកពីបុរសឈ្មោះ តង់ ព្រីង ដែលជាជនសង្ស័យ បានផឹកស្រាតាំងពីព្រលឹម ក្នុងថ្ងៃកើតហេតុ ហើយស្រវឹងជោគជាំ រួចក៏បានកាន់កាំបិតមកឈរមុខរបងផ្ទះ ស្រែកគំរាមកំហែងកាប់ទៅឈ្មោះយាម ដេត។
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រំលេច បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាល ស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here