ក្មេងឈាមរាវបានផ្ទុះហិង្សាបានទិញកំពង់កាំបិតបាំងតោ.ទៅកាប់ជនរងគ្រោះជាច្រើនកាំបិត…

0
43

……………………………………
កំពង់ឆ្នាំង.នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០ ចំណុចផ្ទះឈ្មោះជូ សុភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីហិង្សាក្នុងគ្រួសារ ដែលប្រព្រឹត្តឡើងដោយឈ្មោះឃឹម ស៊ីណា ភេទប្រុស ២៨ឆ្នាំ មានទីលំនៅភូមិ័អូរកណ្តោល ឃុំជ្រៃបាក់
ស្រុករលាប្អៀរ បានយកកាំបិតប៉័ងតោ កាប់លើម្តាយបង្កើតឈ្មោះជូ សុភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះ ត្រូវចំនួន ០៣កន្លែង (ថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែង និងត្រូវចំក្បាលមួយកន្លែង ) បណ្តាលឲ្យរងរបួសស្រាល សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

រហូតដល់វេលាម៉ោង១៥និង១៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែលទើបកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាងកសាងសំនុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here