មន្ត្រីជំនាញបង្ក្រាបការក្លែងបន្លំសាខាត្តកំពង់ធំៈចុះប្រតិបត្តិការដកហូត បង្គៀចាក់លាយចាហ៊ួយ ព្រមទាំងម្ស៉ៅទឹកដោះគោ ម៉ាកនូទ្រីលេត (NUtrilaat) ដែលបង្កផលប៉ះពាល់ដល់សុខភាព

0
16

កំពង់ធំៈM.C.នៅថ្ងៃចុងសប្តាហ៏នេះមន្ត្រីនៃនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ប្រចាំសាខា(កបប)ខេត្តកំពង់ធំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងនគរបាលសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ លើចំណីអាហារ និងបានរកឃើញបង្គាចាក់លាយចាហ៊ួយ ចំនួន២៨គីឡូនៅផ្សារថ្នល់បែក ស្រុកកំពង់ស្វាយ និងម្ស៉ៅទឹកដោះគោ ម៉ាកនូយទ្រីលេត នៅក្នុងផ្សាររំលង ឃុំទ្រៀល ស្រុកតាំងគោកនិងផ្សារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាច្រើនកំប៉ុង មានទាំងកំប៉ុង ។
នៅប្រតិបត្តិការចុះពីនិត្យថ្ងៃនេះ លោកលៀងសុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំខេត្តកំពង់ធំ បានធ្វើកិច្ចសន្យា ដល់អាជីវករចំនួន២កន្លែងធំៗ នៅផ្សាររំលងនិងផ្សារកំពង់ធំ ដោយហាមមិនអោយតាំងលក់ឬធ្វើចរាចរណ៏ លក់បន្តទៅអោយអ្នកផ្សេងទៀតឡើយ។
នៅរសៀលថ្ងៃដដែលនេះកម្លាំងមន្ត្រីជំនាញ បានចុះរកឃើញនិងដកហូត បង្គា ដែលមានចាក់លាយចាហ៊ួយចូលជាង២៨គីឡូ នៅផ្សារថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីយកទៅកំទេចចោល ព្រោះវាធ្វើអោយប៉ពាល់ដល់សុខភាពអ្នកបរិភោគជាបន្តបន្ទាប់។
លោកបន្តថា មន្ត្រីជំនាញបានធ្វើការណែនាំនិងហាមឃាត់ ធ្វើកិច្ចសន្យាបញ្ឈប់ដល់អាជីវករនិងអ្នកលក់របស់អាហារធ្វើប៉ះពាល់សុខភាព និងម្ស៉ៅទឹកដោះគោ ម៉ាក (Notrilaat) ដែលក្រសួងរកឃើញផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬហាមឃាត់ដល់ផលិតផលដែលគ្មានដាស្តង់ដាត្រឹមត្រូវ តាមបច្ចេកទេសឬស្លាកយីហោនិងការបរិច្ឆេតច្បាស់លាស់ និងសូមអាជីវករជួយសហការផ្តល់ព័ត៍មានជូនមន្ត្រីជំនាញផង ដើម្បីសំដៅដល់ការ ការរពារសុខភាពជូនអ្នកប្រើប្រាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here