រឿងក្នុងរឿង…ទំនាស់ដីធ្លី ជាង២០ឆ្នាំ នៃគ១៧០គ្រួសារ ដី៣៤ហិចតា ភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.

0
22

ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ផ្ទុះរឿងទំនាស់ដីធ្លី នៅភូមិ ទួលប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អស់រយៈពេល២៣ឆ្នាំនៅតែដោះមិនចេញ រហូត (សជណ) ចេញ ក៏តែមិនអោយ ដោយសារមានការពាក់ព័ន្ធនិងបុគ្គលបីរូប ដែលអតីតកាលគាត់ជាប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ រហូតចាប់ប្រជាពលរដ្ឋចំនួន៤នាក់ដាក់គុក ពីបទវាយបង្គោលរបង .រឿងក្តីចាប់ប្រជាពលរដ្ជដាក់គុករឿងហេតុនៅបន្ទាយមានជ័យដល់ជាក់គុកនៅខេត្តពោធិ៍សាត់ រយះពេល៦ខែ .

យោងតាមឯកសារ របស់អាជ្ញាធរលោកសុខ កុយ មេភូមិ ទួលប្រាសាទ បានទទួលស្គាល់ នៅថ្ងៃទី១៤ខែឆ្នូ ឆ្នាំ២០០៦
និងឯកសារសាលាក្រុង ប៉ោយប៉ែត ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុថ្ងៃទី២៥ខែ០៥ឆ្នាំ២០១២ លេខ:១០៥៩សប៉ប៉/បានឃើញនិងទទួលស្គាល់ដោយលោកចៅសង្កាត់ សាន ស៊ានហូ ឯកសារមានប៉ុណ្ណឹងហើយនៅតែមិនទទួលស្គាល់ជាផ្លូវការទៀត ពាក់ព័ន្ធរឿងនេះដែលបុគ្គលដែលមានអំណាចទាំងបីនៅសម័យកាលនោះគឺ: ១. លោក សុំ វិជ័យ ២.លោក ណុប ម៉េង ៣.លោកឱប សុផាន សូមបញ្ជាក់ផងដែលថា តាមសម្តីប្រជាពលរដ្ឋ៥៦គ្រួសារ នៅចំនុចខាងលើ បានបញ្ជាក់បន្ថែមថា: លោក អ៊ំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចាត់តាំងអោយមន្ត្រីជំនាញចុះជួយរកដំណោះ ស្រាយម្តងហើយ តាមបទសម្ភាសន៍ របស់លោក សុខ កុយ មេភូមិទួលប្រាសាទបានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានយើងថា.ដីដែលប្រជាពលរដ្ឋរស់នៅសព្វថ្ងៃគួណាស់ចេញ ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ដើម្បីអោយគាត់មានសិទ្ធិប្រើប្រាស់នៅពេលណាគាត់មានការចាំបាច់លក់ដូរដើម្បីប្រកបការងារប្រចាំជីវិត ចំនែក លោក សំ វិជ័យ -លោក ណុប ម៉េង និងលោក ឱប សុផាន គឺជាមនុស្ស យកតួនាទីជាប្រធានកសិកម្មជាតិ យកមកប្រើ តើជួយអីបានខ្លះ ដល់ជាតិ មានតែសាងបញ្ហា ដល់ប្រជាពលរដ្ឋរហូត មិនតែប៉ុណ្ណោះ ចាប់ប្រជាពលរដ្ឋដាក់គុកមិនសំហេតុផលឡើយ តាមបទសម្ភាសន៍បន្តជាមួយលោក សាន ស៊ានហូ ជាចៅ សង្កាត់ប៉ោយប៉ែតនាឆ្នាំ២០១២ បាននិយាយថា: ដីនៅភូមិទួលប្រាសាទ ខាងត្បូងវត្ត ទួលប្រាសាទគឺដីនោះប្រជាពលរដ្ឋបានរស់នៅយូរហើយ នេះយោងទៅតាមសម្តីរបស់លោកបានបញ្ជាក់នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០នៅវេលាម៉ោង៥ល្ងាច។ប្រជាពលរដ្ឋសុំណូមពរ ដល់លោក អ៊ំ រាត្រី អភិបាលខេត្តជួយជំរុញនៅក្នុងរឿងនេះផង ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here