សត្វព្រៃជាច្រេីនប្រភេទត្រូវបានអាជីវករដាក់តាំងលក់យ៉ាងអាណាធិបតេយ្យនៅផ្សារបានលុង .។

0
8

(រតនគិរី)÷ សត្វព្រៃជាច្រេីនប្រភេទត្រូវបានគេធ្វេីជំនួញដាក់តាំងលក់នៅក្នុងផ្សារក្រុងផ្សារបានលុង យ៉ាងអាណាធិបតេយ្្យបំផុត ក្រោយរដូវ កាន់បិណ្យ និងភ្ជំបិណ្យកន្លងផុតទៅថ្មីៗនេះពុំឃើញមានស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធណាចុះទៅបង្ក្រាបឡើយ ដែលជាហេតុធ្វេីអោយមហាជនមានការរិះគន់ថាខ្លាចប៉ះពាល់ផលប្រយោជន៍របស់ខ្លួន។ កាលដែលក្រុមរកសីុជំនួញសត្វព្រៃនេះគេសង្កេតឃេីញមានដាក់តាំងលក់នៅចំណុចទីតាំងដាក់លក់ជាប្រចាំថ្ងៃ នៅផ្សារបានលុងខាងត្បូងប៉ែកខាងកើត ខាងក្រោយផ្សារបានលុង .។
ប្រជាពលរដ្ឋនៅក្រុងបានលុងសំណូមពរដល់សមត្ថកិច្ចពាក់ពន្ឋ័គួរចាត់វិធានការបង្រ្កាបការដាក់តាំងលក់សត្វព្រៃយ៉ាងអាណាធិបតេយ្យនៅផ្សារក្រុងបានលុងនេះផង ដេីម្បីការពារនិងថែរក្សាសត្វព្រៃដែលនៅសេសសល់។ដោយ គតិ យុត្ត

LEAVE A REPLY

Please enter your comment!
Please enter your name here