ជាងម៉ៅការសំណង់ម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ខណ:ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ”

0
8

កំពង់ឆ្នាំង÷ជាងម៉ៅការសំណង់ម្នាក់ឆក់ខ្សែភ្លើងបណ្ដាលអោយស្លាប់កាលពីថ្ងៃទី20.9.20 វេលាម៉ោង16:30នាទី
នៅចំណុចផ្ទះកំពុង(សង់ថ្មី)ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ យ័ន យ៉ីម ភេទប្រុស អាយុ31ឆ្នាំ មានមុខរបរជាមេការសំណង់ មានទីលំនៅភូមិទី6 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា បុរសខាងលើ បានឡើងធ្វើដំបូលនឹងតអំពូលភ្លើងនៅលើពិដានផ្ទះជាន់ខាងលើកំពស់ប្រមាណជា06ម៉ែត្រ ដោយមានការធ្វេស
ប្រហែស មិនបានប្រុងប្រយ័ត្ន បណ្ដាលអោយឆក់ខ្សែភ្លើង
រួចក៏ធ្លាក់មកក្រោមហើយត្រូវបានក្រុមការងារជាកម្មករដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងប៉ុន្តែជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅហើយខណ:ពេលបញ្ជូនដល់មន្ទីរពេទ្យ។

គូសបញ្ជាក់ផងដែរថាករណីស្លាប់ដោយសារឆក់ខ្សែភ្លើងខាង
លើនេះ មានជាហូរហែគួរឲ្យកត់សម្គាល់ រមែងកើតឡើងលើជាងម៉ៅការសំណង់ និងកម្មករសំណង់ តួយ៉ាងកាលពីអំឡុង ខែសីហា ដល់ ខែកញ្ញានេះករណីឆក់ស្លាប់ស្រដៀងគ្នានេះដែរ គឺកើតឡើងចំនួន3ករណី ដូច្នេះសូមឱ្យបងប្អូនកម្មករសំណង់ជាពិសេសមេជាងម៉ៅការសំណង់ត្រូវយកចិត្តទុកដាក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកើតគ្រោះថ្នាក់ជាយថា
ហេតុណាមួយមើលមិនឃើញអាយុជីវិតរបស់យើង។

ហើយបច្ចុប្បន្ននេះសាកសពត្រូវបានដឹកយកទៅតម្កល់នៅគេហដ្ឋានជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here