អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែង ស្នងការនគរបាលថ្មី

0
60

ខេត្តកំពង់ធំ៖ពិធីផ្លាស់ប្តូរស្នងការនគរបាលខេត្តកំពង់ធំ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១កញ្ញាឆ្នាំ២០២០នេះ ។
ស្នងការនគរបាលថ្មី ខេត្តកំពង់ធំ គឺលោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្តរ មានជ័យ ចូលមកជំនួសមុខតំណែង លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការនគរបាល ខេត្តកំពង់ធំ ដែលជាប់ជំពាក់រឿងអាស្រូវបៀតបៀនកេរ្តិ៍ខ្មាសមន្ត្រីនគរបាលនារីៗ ជាមន្ត្រីក្រោមឧិវាទ ហើយត្រូវបានក្រសួងមហាផ្ទៃបញ្ចប់មុខតំណែង និងទម្លាក់ស័ក្តិពីផ្កាយ២ មកត្រឹមឋានៈស័ក្តិ៣ នៅពេលថ្មីៗកន្លងទៅនេះ។
ចាប់ពីថ្ងៃទី២១កញ្ញាឆ្នាំ២០២០នេះតទៅ លោកឧត្តមសេនីយ៍ទោ ម៉ែន លី នឹងក្លាយជា ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីដឹកនាំនាយនគរបាល និងពលនគរបាលខេត្ត ក្នុងការអនុវត្តន៍តួនាទី ភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ប្រកបដោយសុខក្សេមក្សាន្ត ក្រោមដំបូល នៃសន្តិភាព ៕ ដោយ៖ឡុង សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here