បែកធ្លាយស្នងការរងខេត្ត បន្ទាយមានជ័យ លោក ជុន លាង ភូមិចាន់គីរី មានដីនៅ(ង២)ពេលមើលនៅ(ង១)មានឈ្មោះម្តងទៀត….

0
37

ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០មានប្រជាពលរដ្ឋ ចំនួន៧គ្រួសារ នៅភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានរាយនាមដូចខាងក្រោម:
១-នាងខ្ញុំ ឈ្មោះ អ៊ុង ណា អាយុ៥៤ឆ្នាំ
២-នាងខ្ញុំឈ្មោះ ចាន់ ស៊ុនណារី អាយុ៣៨ឆ្នាំ
៣-នាងខ្ញុំ ឈ្មោះ យៀត ណាល់ អាយុ៣៣ឆ្នាំ
៤-នាងខ្ញុំឈ្មោះ ណែម សុខុមអាយុ៤៥ឆ្នាំ
៥-ខ្ញុំបាទឈ្មោះ ស៊ឹម ចាន់ឌី អាយុ ៥៤ឆ្នាំ
៦- ខ្ញុំបាទ ឈ្មោះ ជ័រ និល អាយុ៥៥ឆ្នាំ
៧- ហ៊ត់ យេកហួយ អាយុ២៥ឆ្នាំ យើងទាំងអស់គ្នា មានទីលំនៅ បច្ចុប្បន្នភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមគោរពជូន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ជាទីគោរពដ៏ខ្ពង់ខ្ពស់)
យើងខ្ញុំទាំងអស់គ្នា សូមសម្តេចជួយធ្វើ អន្តរាគមន៍ ករណីឈ្មោះ ជុន លាង មានតួនាទី ជា មេបញ្ជាការង នគរបាល ការពារព្រំដែនវរ:សេនាតូច៩១១មានទីតាំង នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន លោក ជុន លាង ជាស្នងការរងខេត្ត បន្ទាយមានជ័យ ដែលបានរំលោភយកដីធ្លី របស់យើងខ្ញុំទាំងអស់គ្នាចំនួន៧គ្រួសារ នៅចំនុចដីខាងលើនេះ តាមរយ:ការសម្បទានពីអ្នកស្រី ឌី ភាជ កាលពីកំឡុងខែតុលាឆ្នាំ២០០៦ហើយពួកយើង ខ្ញុំបានប្រើប្រាស់អាស្រ័យផល និងធ្វើលិខិតបញ្ជាក់មានការទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំរហូតមកដល់បច្ចុប្បន្ន។

នៅឆ្នាំ២០១១លោក ជុន លាង បាននា មកកំលាំងមួយចំនួន មកឈរកាង យកត្រាក់ទ័រ មកឈូសលុបប្រឡាយ តាំងពីម៉ោង១៧:០០នាទី រហូតដល់ម់ោង១៩:០០នាទីយប់ យើងខ្ញុំមិនហ៊ានតវ៉ាទេ ដោយសារតែកងកំលាំងប្រដាប់ដោយអាវុធ ហើយម្យ៉ាងទៀត កាលនោះមិនបានឈូសឆាយចូលដីយើងខ្ញុំទេ ដោយពួកយើងខ្ញុំនៅខាងកើតប្រឡាយ ហើយបន្ទាយ៩១១នៅខាងលិច នៅឆ្នាំ២០១៦លោក ជុន លាង បាននាំកងកម្លាំងប្រដាប់ដោយអាវុធ មួយចំនួនយក ត្រាក់ទ័រ មកឈូសរំលោភលើដីយើងខ្ញុំទាំង៧គ្រួសារ ពួកយើងខ្ញុំបាននាំគ្នាតវ៉ាដែរតែមិនឈ្នះ ដោយ លោក ជុន លាងអះអាងថា ជាដីរបស់គាត់មានសាលក្រម តែមិនបានយកមកបង្ហាញយើងខ្ញុំទេ។

យោងតាមបទសម្ភាសន៍រវាងអ្នកសារព័ត៌មានយើងជាមួយ លោកពូម្នាក់ ដែលជាមន្ត្រីនៅក្នុងក្រុងប៉ោយប៉ែតបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានយើងថា: ដីស្ថិតនៅចំនុចភូមិចាន់គីរី ជិតនិងគំរោងដីឡូត៍ ឈុន ទូច និងនៅជិតប៉ុស្តិ៍ព្រំដែន៩១១ដែលមានទីតំងនៅភូមិចាន់គីរី មិនមានអីពាក់ព័ន្ធ និងដីរបស់ប្រជាពលរដ្ឋឡើយ ម៉្យាងទៀត ដីរបស់លោក ជុន លាង នៅ នៅខាងលិច ប្រឡាយ ដល់ពេល ប្រឡាយ ក្លាយជាផ្លូវក៏នៅចំនុចខាងលិចផ្លូវដដែល
លោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ មួយនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះ បានបញ្ជាក់ថា បើសាលក្រម ក្របដណ្តប់ដី៨គ្រួសារនេះ ត្រូវរំលាយដី៨គ្រួសារនេះចោល មានន័យថា លោកង៉ោ ម៉េងជ្រួនមិនបានយក យុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចមកប្រើទេ ចឹងតើសម្តេចសាងវិមានឈ្នះដើម្បីអ្វី? តាមការឆ្លើយបំភ្លឺរបស់ លោក ជុន លាងបានប្រាប់ដល់អ្នកសារ ព័ត៌មានយើងថា លោកអត់មាមដីនៅចំនុចភូមិចាន់គីរីនោះទេ និងបានផ្តល់ឯកសារមួុយ ចំនួន មកដល់ក្រុមការងារអ្នកសារព័ត៌មានយើងទៀតផង តាមការជាក់ស្តែងនិងទីតាំងដី ក្រុមការងារយើងបានចុះផ្ទាល់ បង្គោលរបង នៅខាងលិចផ្លូវ ជារបស់លោក ជុន លាង ចំនែកដីនៅខាងកើតផ្លូវ ជាដី៨គ្រួសារដែលមានទំនាស់ដោះស្រាយជាងម្ភៃឆ្នាំនៅតែមិនចប់នោះហើយ ។ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here