កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីគយធ្វើការឆែក រថយន្តដឹក ទំនិញធន់ធំ២គ្រឿងពាក់ស្លាកលេខក្លែងក្លាយដូចគ្នាតែហាមមិនឱ្យអ្នកសារព័ត៌មានចូលថតយករូបភាពនិងយកព័ត៌មានសង្ស័យថាមានភាពលាក់កំបាំង

0
8

ខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីគយស្នាក់ការសាខាខេត្តកំពង់ឆ្នាំងរយៈពេល១ថ្ងៃ(ព្រឹកល្ងាច)គឺនៅថ្ងៃទី
២១ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើសកម្មភាពឆែក ឆេររថយន្តដឹកទំនិញធន់ធ្ងន់២គ្រឿង បានពាក់ស្លាកដូចគ្នា (រថយន្តសឺមីរ៉ឺម៉ក) ហើយត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានកាលពីប៉ុន្មានថ្ងៃមុន ដោយសង្ស័យមានដឹកទំនិញគេចពន្ឋ ហើយពាក់ស្លាកលេខក្លែងក្លាយ ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច ។ទោះជាយ៉ាងនេះក្តីសកម្មភាពត្រួតពិនិត្យលើរថយន្តទាំង២គ្រឿងខាងលើ មន្ត្រីសាខាគយខេត្តកំពង់ឆ្នាំង មិនអនុញ្ញាត្តិឱ្យអ្នក
សារព័ត៌មានយើងចូលថតយករូបភាព និង យកព័ត៌មានឡើយ ។

លោក ជិត សុផាតនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែកញ្ញា នេះថា៖ រថយន្តទាំង២គ្រឿងនេះ សមត្ថកិច្ចនគរបាល បានឃាត់ទុកតាំងពីថ្ងៃទី១៤ ខែកញ្ញា មកម្លេះ គឺតាមបញ្ជារលោកព្រះរាជអាជ្ញា ។ ក្នុងនោះរថយន្តទី១.ក្បាល រថយន្តម៉ាក HYUNDAI ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 3A-1438 កន្ទុយសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-2487 បើកបរដោយឈ្មោះ ជឿន បូទុម ភេទ ប្រុស អាយុ ២៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ទី២.ក្បាលរថយន្តម៉ាក FUSOពណ៌ស ពាក់ផ្លាកលេខ តា
កែវ 3A-14 38 (គឺស្លាកលេខដូចគ្នារថយន្តទី១ដែរ) មានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-00 81 បើកបរដោយឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តទាំ២គ្រឿងនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ធារី ភេទស្រី និងឈ្មោះ នឹត និងមានបិតឡូហ្គូដឹកជញ្ជូនរបស់ក្រុមហ៊ុនអក្សរ K ។ តាមការសហការត្រួតពិនិត្យប្រព័ន្ធទិន្នន័យ យានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រថយន្តទាំង ០២ គ្រឿងនោះ គឺក្លែងស្លាកលេខ ហើយរថយន្តទាំង ០២ គ្រឿងនេះនឹងត្រូវប្រគល់អោយការិ
យាល័យនគរបាលចរាចរណ៍ផ្លូវគោករក្សាទុក ដើម្បីស្រាវ
ជ្រាវបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ តាមការស្រាវជ្រាវបញ្ជាក់ថា៖ រថយន្តទាំង២គ្រឿងនេះ ជារថយន្តមានពន្ធត្រឹម
ត្រូវ និងមានស្លាកលេខត្រឹមត្រូវផងដែរ ។

តែហេតុអីរថយន្តទាំង២គ្រឿងនេះមកពាក់ស្លាកលេខក្លែងក្លាយដូចគ្នាទៅវិញ ឬដើម្បីដឹកទំនិញពីគេចពន្ឋពីប្រទេសថៃចូលមកកម្ពុជា ដើម្បីឱ្យមន្ត្រីគយ ចុះបញ្ជីការត្រួតពិនិត្យរថយន្ត១ គ្រឿង សល់រថយន្ត១ទៀតមិនបាច់ត្រួតពិនិត្យព្រោះមានស្លាកលេខដូចគ្នារួចហើយ ។

បើបែបនេះមែនទាល់តែខាងមន្ត្រីសាខាគយ មានផ្ទៃក្នុងមិនល្អឃុបឃិតគ្នា?។ យ៉ាងណាក៍ដោយចុះ តាមផ្លូវច្បាប់ ការប្រើស្លាកលេខក្លែងក្លាយលើរថយន្តដែលមានពន្ធបែប
នេះ ត្រូវជាប់ចោទពីបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសដាក់
ពន្ឋនាគារ៥ឆ្នាំ ។ ដោយឡែកបើរថយន្ត គ្មានពន្ធវិញហើយប្រើប្រាស់ស្លាកលេខក្លែងក្លាយគឺត្រូវពិន័យ ២៤០ម៉ឺនរៀល និងតម្រូវអោយម្ចាស់បង់ពន្ធរថយន្តតាមច្បាប់កំណត់ ។

ជាលទ្ឋផលគិតត្រឹមម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចបានឆែករថយន្តអស់១គ្រឿងហើយ និងរថយន្ត១គ្រឿងទៀតឆែកជិតអស់ដែរ ហើយកំពុងឆែកបន្ត តែមិនបានរកឃើញអ្វីក្រៅពី មី ដឹកចូលពីប្រទេសថៃតែប៉ុណ្ណោះ ហើយថ្វីបើបែបនេះមែន ប៉ុន្តែរឿងរថយន្ត១គ្រឿងពាក់ស្លាកលេខតែ១ ហើយក្លែងក្លាយទៀត គឺគេចមិនផុតពីផ្លូវច្បាប់ឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here