មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ

0
9

ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរ
……………………………………….
កំពង់ឆ្នាំង.មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងបករៀម ទំនប់ក្បាលកន្លង់ និងខ្វែងឆ្លុះ ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ៣៤នាក់ និងមធ្យោបាយកាណូត៨គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖ រុះរើរបាំងស្បៃមុងចំនួន១៧កន្លែង ប្រវែង ១ ០០០ម៉ែត្រ លូស្បៃមុង ១៧ស្បៃមុង បង្គោល៦០០ដេីម និងចាក់លែងត្រីចម្រុះទៅក្នុងធម្មជាតិវិញ ចំនួន១០០គីឡូក្រាម
ចុងក្រោយផងដែរលោកងិ ហ៊ិន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនេសាទសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តកំដាក់លូស្បៃមុងទៀត.ព្រោះធ្វើឲ្យបាត់បង់មឆ្ឆាជាតិនឹងសូមផ្ដាំផ្ញើដល់បងប្អូនប្រជានេដាទទាំងអស់ចេះជួយសាមគ្គីគ្នាដើម្បីផ្គុតផ្គុងសម្បត្តិធម្មជាតិឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here