ជប៉ុនផ្ដល់ជំនួយជិត ៨លានដុល្លារលើគម្រោងសម្អាតមីននៅកម្ពុជា

50

ជប៉ុនបានផ្ដល់ជំនួយឥតសំណងជិត ៨ លានដុល្លារអាមេរិទៅកាន់CMAC សម្រាប់ប្រតិបត្ដិការបោសសម្អាតមីន នៅ​ខេត្តបាត់ដំបង​នាឆ្នាំ ២០១៨នេះ។

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​(CMAC)​បាន​ទទួលជួបពិភាក្សា​ការងារ​ជាមួយក្រុមការងារអនុវត្តន៍គម្រោងជំនួយរដ្ឋាភិបាលជប៉ុន ក្នុងនោះជប៉ុនបានផ្តល់មក CMAC នូជំនួយជិត ៨ លាន​ដុល្លារ​សម្រាប់ប្រតិបត្ដិការបោសសម្អាតមីន ​ឆ្នាំ២០១៨​។​ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មានជាតិ។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្នុងជំនួបពិភាក្សានេះ ក្នុង​គោលបំណង​ដើម្បីត្រួតពិនិត្យគម្រោង​ជំនួយ​ដែល​មានទឹកប្រាក់​ជិត ៨លានដុល្លារអាម៉េរិក ​ដែលរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់ CMAC កាល​ពីចុង​ឆ្នាំ​២០១៧​ ដើម្បីបន្ត​បោសសម្អាត​មីន​ និងជួយដល់អ្នករងគ្រោះដោយសារមីន នៅខេត្តបាត់ដំបង។

ក្នុងចុះផ្សាយដដែលនោះបានឲ្យដឹងថាលោក ហេង រតនា បានបញ្ជាក់ថា   ជំនួយផ្ដល់ឲ្យសម្រាប់ការគាំទ្រការ​បោស​​សម្អាត​មីន​ និង​ជួយគាំទ្រដល់ជនរងគ្រោះដោយសារមីន​ផ្ទាល់នៅស្រុកមួយចំនួន​ក្នុងខេត្តបាត់ដំបងមាន ស្រុកសំឡូត​ រតនមណ្ឌល​ បាណន្ត និងស្រុកបរវេល ដើ​ម្បីទិញគ្រឿង​ចក្រកំទេច​មីន​ចំនួន​ ៥គ្រឿង និងតង់ស្នាក់​នៅ​សម្រាប់​អ្នកដោះ​មីន​មាន​ចំនួន ៥០​តង់ធំ​ផងដែរ។

ការចុះផ្សាយដដែលលោក ហេង រតនា​ បានបន្ថែមថាគ្រឿងចក្រ និងសម្ភារ នឹងបញ្ជូនមកដល់កម្ពុជានៅចុងខែមីនា​ ២០១៨នេះ៕