បុរសម្នាក់បានលោតទឹកលេងនៅស្ពានបុរាណមួយកន្លែងជាមួយក្រុមមិត្តភ័ក្ត្រត្រូវបានលង់ស្លាប់បាត់បង់ជីវិត

0
14

ខេត្តសៀមរាប ៖ បុរសវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានលោតទឹកលេងយ៉ាងសប្បាយជាមួយមិត្តភ័ក្ត្រនៅស្ពានបុរាណមួយកន្លែង ដែលមានឈ្មោះថាស្ពាន តាអោង ដែលស្ថិតនៅ ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបកាលពីវេលាម៉ោង ១២:៣៦នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០។

បុរស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកនោះមានឈោះ “ទុំ មករា” ភេទប្រុស អាយុ ១៨ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិ កំប៉ោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា គេឃើញមានក្មេងប្រុសស្ទាវៗមួួយក្រុមតូចបានហែរនិងលត់ទឹកលេងពីលើស្ពានបុរាណហៅស្ពានតាអោង ដែលមានកំពស់ខ្ពស់សន្លឹមប្រហែលប្រម៉ាន ១៥ ទៅ ១៦ មែត្រ យ៉ាងសប្បាយរីករាយ ដោយមិនខ្លាចញញើតពីគ្រោះថ្នាក់អ្វីឡើយ បន្ទប់ពីលត់ទឹកលេងរួចហើយ ក៏ហែលទឹកលេងនៅក្រោមស្ពានបុរាណបន្តទៀត លើកលេងតែបុរសម្នាក់ឈ្មោះ ទុំ មករា មិនអស់ចិត្តក៏លត់ពីលើស្ពានចុះមកខាងក្រោមម្ដងទៀត តែអកុសល់បែជាលត់មិនផុតជើងតាងទ្រស្ពាន បណ្ដាលអោយផ្លាតបោកទ្រូងនឹងទឹកលាន់លឺសូដូចគួសស្គរខណ:ពេលដែលទឹកកំពុងតែហូរយ៉ាងខ្លាំងរួចក៏គួចចូលទៅក្នុងទឹកបាត់ទៅ។

បន្ទាប់ពីបាត់បុរសឈ្មោះ ទុំ មករា ជិតកន្លះម៉ោងមិនឃើញងើបចេញពីទឹកវិញ ក្រុមមិត្តភ័ក្តរបស់បុរសដែលមានឈ្មោះខាងលើ ក៏មានការភ័យបារម្មណ៍ បាននាំគ្នារត់ទៅរាយការណ៍ប្រាប់អ្នកភូមិដែលរស់នៅក្បែរនោះ មកចុះដុតដៃដុតជើងរាវរកមិត្តរបស់ខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់ក្បែរស្ពានតាអោងយ៉ាងខ្លាំងខណ:ពេលដែលបាត់រកមិនឃើញបុរសឈ្មោះ ទុំ មករារូបនេះ។

ដោយសារតែអ្នកស្រុកភូមិនិងក្រុមគ្រួសារជនរងគ្រោះមានការព្រួយបារម្មណ៍ពេក នាំគ្នារុករកបណ្ដើរ អុចធូបបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដែលនៅថែរក្សាក្បាលស្ពានបណ្ដើរ អស់រយ:ពេលជាង ៣ម៉ោង រហូតដល់ម៉ោង ៥:48នាទីល្ងាច ទើបរកឃើញបុរសជនរងគ្រោះនោះតែម្ដង តែគួរអោយសង្វែកខ្លាំងណាស់បុរសឈ្មោះ ទុំ មករា បានបាត់បង់ជីវិតទៅហើយ ។

ចំណែកឯសាកសព្វត្រូវបានសាច់ញាតិនិងក្រុមគ្រួសារ បានដឹកយក ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here