ព្រះសង្ឃមួយអង្គត្រូវបានសុគត់នៅក្នុងកុតខណៈដែលកំពង់សឹងលង់លក់ត្រូវភ្លើងឆាបឆេះដោយពុំដឹងពីមូលហេតុ

0
14

(បាត់ដំបង)៖សេចក្តីរាយកាណ៏ជាបឋមកាលពីរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅក្នុងបរិវេណវត្តកណ្តាលត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបងគុណម្ចាស់ព្រះនាម ហ៊ាត ហ៊ាក់៚ ពេលនេះលោកសុគតហេីយនៅក្នុងបរិវេណវត្តកណ្តាលតែម្តង។

បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ព្រះសង្ឃដែលបានសុគត់ព្រះនាម ហ៊ាតហ៊ាត ព្រៈជន្ម២១ព្រះវស្សារមានស្រុកកំណើតនៅភូមិគោកឫស្សី ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។មូលហេតុដោយសារភ្លេីងឆេះព្រះកាយក្នុងបន្ទប់កំពុងសឹង មិនដឹងថាឆេះដោយសារអ្វីទេ នៅឡើយទេ ។សាក្សីដដែលឈ្មោះលោកម្ចាស់អិតខែមបានបន្តទៀតថាហេតុការណ៍ខ្ញុំបានទៅមេីលឃេីញផ្ទាល់និងភ្នែកមិញៗនេះឯង តែអាជ្ញាធរគេហាមមិនឲ្យទាន់ថតទេ ទុកឲ្យអ្នកជំនាញគេពិនិត្យមេីលសិន។

លោកវរសេនីយ៏ឯក លឹមពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់តាមទូរស័ព្ទអោយដឹងនៅរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៥នឹង១៣នាទីថា ជុំវិញករណីព្រះសង្ឃមួយអង្គបានសុគត់នៅក្នុងកុតហើយត្រូវភ្លើងឆេះ ដែលព្រះអង្គកំពុងសឹងនៅត្រង់ចំណុចកើតហេតុខាងលើនេះកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវបន្តហើយ។លោកបន្តទៀតថាចំពោះរឿងនេះកម្លាំងជំនាញគ្រាន់តែដឹងថា ព្រះខាងលើនោះបានសុគត់បាត់ទៅហើយ។យ៉ាងណានោះលោកនឹងប្រាប់បន្តទៀតរួចក៏បិទទូរស័ព្ទ។

បច្ចុប្បន្ន៖សម្ថកិច្ចជំនាញផ្នែកធ្វើកោសល្យវិច្ច័យនឹងនីតិសាស្ត្ររបស់ស្នងការខេត្តកំពុងធ្វើកំណត់ហេតុនឹងពិនិត្យកន្លែងកើតហេតុនឹងបន្តការស្រាវជ្រាវតាមនិតិវិធីនៅល្ងាចថ្ងៃដដែលនេះផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here