បង្ក្រាបគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់

0
9

ខេត្តបាត់ដំបង!កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្តែង។

លោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
១/ឈ្មោះ សេង គឹមហៀង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ២/ឈ្មោះ សំអាត ជីសែន ហៅកា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៣ថង់ ទម្ងន់ ១០,២១ក្រាមទាំងសំបក -ទូរស័ព្ទដៃចំនួន០១គ្រឿង
និងថង់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here