អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានណែនាំក្រុមការងារមូលដ្ឋាន បន្តខិតខំបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ចំពោះប្រជាជន !ដោយ៖ឡុង

0
11

សំបូរ
ខេត្តកំពង់ធំ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទ បល្ល័ង្ក លោក ជា អឿង មានប្រសាសន៍ ណែនាំដល់ក្រុមការងារ គឺនៅក្នុងដំណើរចុះសាកសួរសុខទុក្ខមន្ត្រី និងក្រុមការងារមូលដ្ឋាន និងការប្រកាសសេចក្តីសម្រេច ស្តីពីការចាត់តាំង ,ការកែសម្រួលបំពេញបន្ថែម សមាសភាពក្រុមការងារ ចុះមូលដ្ឋាននៅឃុំសាគ្រាម និងការដាក់ផែនការ ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ដល់ប្រជាលរដ្ឋ និងក្រុមការងារ ស្ថិតនៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០កញ្ញាឆ្នាំ២០២០។
លោក ជា អឿង បានមានប្រសាសន៍ ណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋាន ឲ្យបន្តពង្រឹងសមត្ថភាពការងារ និងការបង្កើនធនធានមនុស្សបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហានានា ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានរហ័ស ទាន់ពេលវេលា និងប្រកបដោយ តម្លាភាព។ អ្នកតំណាងរាស្ត្រមានប្រសាសន៍ ជម្រុញដល់ក្រុមការងារឲ្យឧស្សាហ៍ចុះជួបប្រជាពលរដ្ឋ ដើម្បី បានដឹងពីទុក្ខកង្វល់ ជួយប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាទាំងឡាយ ដែលប្រជាពលរដ្ឋបាន និងកំពុងជួបប្រទះ ជាពិសេស ត្រូវពិនិត្យពីវឌ្ឍនភាព និងការរីកចម្រើន នៅក្នុងមូលដ្ឋាននីមួយៗ ដែលខ្លួនគ្រប់គ្រង ហើយក៏ត្រូវចុះពិនិត្យ និងស្រាវជ្រាវ ប្រមែប្រមូលយកបញ្ហាប្រឈមនានា ដែលកើតមាន នៅក្នុងមូលដ្ឋាន។ លោក ជា អឿង បានបន្តជម្រុញឲ្យមន្ត្រី និងក្រុមការងារ ត្រូវចុះឲ្យដល់មូលដ្ឋានរស់នៅ ដើម្បីទទួលបានពីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ តាមរយះការលើកជាសំណូមពរ និងមន្ត្រីទាំងអស់ ក៏ត្រូវចេះជម្រុញប្រជាពលរដ្ឋ ឲ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា ផងដែរ ។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ជា អឿង បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនដែលភ្លេចប្រជាពលរដ្ឋម្តងណាឡើយ ជាពិសេស គឺបានរំដោះ ប្រទេសចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីបាតដៃទទេស្អាត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការ រស់នៅ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ការបង្រួបបង្រួមជាតិ និងធ្វើឲ្យខ្មែរ រស់នៅក្រោមដំបូលសុខសន្តិភាពយ៉ាងពិតប្រាកដ ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here