ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជួនជនសង្ស័យចំនួន៤នាក់ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខេត្តស្វាយរៀងទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់

0
17

ខេត្តស្វាយរៀង៖ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ជនសង្សយ័ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០៤នាក់រួមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងាខាងរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រូលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩.២០ខែកញ្ញា ឆ្នាំ២០២០កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកនាយការិយាសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់និងចាប់យកវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣១កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់១៨.០៦ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
-ទូរសព្ទ័ដៃ ០៥គ្រឿង
-ដាវសាំរ៉ៃ ០១ដើម
-អាវុធខ្លី(ឡុក)ប្រើខ្យល់បាញ់គ្រាប់កង់០១ដើម រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
*ជនណាផលិត កែឆ្នៃ ជួញដូរ រក្សាទុក ដឹកជញ្ជូន ឬចរាចរគ្រឿងញៀនខុសច្បាប់នឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ដោយជា រដ្ឋាស្វារៀង

LEAVE A REPLY

Please enter your comment!
Please enter your name here