ឯកឧត្តម នេត សាវឿន បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង ស្នងការ នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ធំ

0
16

ខេត្ត កំពង់ធំ : នៅ ខេត្ត កំពង់ ធំ មាន ពិធី ប្រកាស ផ្ទេរ ភារកិច្ច តែងតាំង មុខតំណែង ស្នងការ នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ធំ ដោយលោក ឧត្តម សេនីយ ទោ ម៉ែន លី អតីត ស្នងការ ដ្ឋាន នគរបាល ខេត្ត ឧត្តរ មានជ័យ ត្រូវ បាន ក្រសួងមហាផ្ទៃ តែងតាំង ជា ស្នងការ នគរបាល ខេត្ត កំពង់ធំ.ជំនួស លោម ឧត្តម សេនីយ៍ ទោ អ៊ុ ក កុសល អតីត ស្នងការ ខេត្ត កំពង់ ធំ ពិធី នេះ ត្រូវ បាន ធ្វើឡើង នៅ ព្រឹក ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2020។

ពិធី ប្រកាស ស្នងការ នគរបាល ខេត្ត កំពង់ធំ ស្ថិត ក្រោម អធិបតីភាព ឯកឧត្តម នាយ ឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ ឯកឧត្តម សុខ លូ អភិបាល ខេត្ត កំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធាន ក្រុម ប្រឹក្សា ខេត្ត កំពង់ធំ និងគណ:ប្រតិភូ លោកលោកស្រី .ប្រធាន អនុប្រធាន មន្ទីរ ជុំវិញ ខេត្ត ចូលរួម យ៉ាង អធិកអធម។

ឯកឧត្តម សុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ ធំ បាន មាន ប្រសាសន៍ ថា.ខេត្ត កំពង់ធំ មានភូមិស្រ្តធំ មានធនធានធម្មជាតិ និងសក្តានុពល ទាំងផ្នែកកសិកម្ម និងឧស្សាហកម្ម ទាំងស្រូវ ស្វាយចន្ទី និងដំឡូងមី រួមទាំងបឹងទន្លេសាប និងសុំឲ្យលោក ម៉ែន លី ស្នងការ នគរបាល ខេត្ត កំពង់ធំ ថ្មី ធ្វើ ការ រួមសហការគ្នា ជាមួយ នឹងស្ថាប័ន និងអង្គភាពផ្សេងឲ្យបានល្អ ប្រធាន អង្គភាព ត្រូវ ធ្វើ ឲ្យមានសាមគ្គី ភាព ឯកភាព គ្នា ខុសអ្វីត្រូវនិយាយគ្នា ប្រកបដោយ វប្បធម៌ អប់រំ ចែក រំលែកការងារគ្នា ដើម្បី ចៀស វាង ការបែកបាក់គ្នា។
ឯកឧត្តម នាយ ឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ បាន មាន ប្រសាសន៍ ណែនាំ ឲ្យស្នងការនគរបាលជាតិ ទី1 ពង្រឹង តួនាទី ដឹកនាំ ទទួល ខុស និងត្រូវ គ្រប់អធិការ ក្រុង ស្រុក គ្រប់ប៉ុស្តិ៍រដ្ឋបាល មិនមែន ត្រូវ ទទួល យក ខុសរុញឲ្យគេទេ ត្រូវ បណ្តុះមនោសញ្ចេតនា ពេលសុខទុក្ខ ពេលអាសន្ន ជាមួយ និងកូនចៅ និងចងសម្ព័ន្ឋមេត្រីភាពជាមួយ ប្រជា ពលរដ្ឋ ព្រោះយើងជាថ្នាក់ដឹកនាំ ជរា ឪពុកម្ដាយ ជាអាណាព្យាបាល។
ទី2 សុំឲ្យធ្វើសេនាធិការ ឲ្យ គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះ អភិបាល ខេត្ត ជា រដ្ឋាភិបាល ខេត្ត កម្លាំង ទាំងអស់ នៅក្រោមការគ្រប់គ្រងរបស់ខេត្ត ដូច្នេះ នគរបាល ទី 1 អនុវត្ត គោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព។
ទី3 កិច្ចការ ពង្រឹង កងកម្លាំង ត្រូវ អាទិភាព បណ្តុះ បណ្តាល លើកកម្ពស់ វិន័យ និង គុណ ធម៌ លះបង់ផលប្រយោជន៍ឯកជន គិតពីផលប្រយោជន៍ រួម ផលប្រយោជន៍ សង្គម៕ ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here