ឯកឧត្តម ជាវ តាយ អញ្ជេីញចុះពិនិត្យទីតាំងដីទំនាស់ ០២កន្លែង ក្នុងស្រុកទឹកឈូ ខេត្តកំពត

0
15

កំពត): ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជេីញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងដីទំនាស់ព្រំប្រទល់ចំនួន ០២ កន្លែង ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មានការអញ្ជេីញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល ទីចាត់ការអន្តរវិស័យ មន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកស្រីមេឃុំទទឹងថ្ងៃ និងភាគីពាក់ព័ន្ធសរុបចំនួន ១៨ នាក់។

ក្នុងឱកាសចុះពិនិត្យទីតាំងដីទំនាស់ព្រំប្រទល់ចំនួន ០២កន្លែងនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការសម្រុះសម្រួលឲ្យភាគីទាំងសងខាង ទទួលយកលទ្ធផលឈ្នះ ឈ្នះ ដេីម្បីធ្វេីការបញ្ចប់វិវាទ ។ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវថែរក្សាដីឯកជនរបស់រដ្ឋ និងដីរដ្ឋ ត្រូវរួមគ្នាថែរក្សាការពារទុកជាសម្បត្តិរបស់រដ្ឋ មិនត្រូវឲ្យមានការកាប់ទន្រ្ទានដោយខុសច្បាប់ឡេីយ។

LEAVE A REPLY

Please enter your comment!
Please enter your name here