គ្លីនិកឯកជន វាលសែនសុខនៅស្រុកស្រែអំបិល បើកដំណើរការ ខណ:មិនទាន់មានច្បាប់អនុញ្ញា

0
11

នៅស្រុកស្រែអំបិលខេត្តកោះកុងមានបន្ទប់ពិគ្រោះជំងឺនិងព្យាបាលជំងឺទូទៅឯកជនទើបបើកថ្មីមួយកន្លែងឈ្មោះវាលសែនសុខមានទីតាំងស្ថិតនៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានបើកទទួលព្យាបាលពលរដ្ឋមូលដ្ឋានជាហូហែរ។ការបើកក្លីនីកឯកជនព្យាបាលពលរដ្ឋបញ្ជាក់នូវការីកចំរើនផ្នែកវេជ្ជសាស្រ្តក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ប៉ុន្តែអ្វីដែលជាការកង្វល់របស់ប្រជាពលរដ្ឋគឺមានក្លីនិកឯកជនមួយចំនួនបានបើកសេវាកម្មដោយពុំមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវពីស្ថាបន័ជំនាញនិងក្រសួងសុខាភិបាលដែលបង្កអោយមានហានិភយ័ខ្ពស់ដល់អ្នកជំងឺថាតើការព្យាបាលត្រូវតាមស្តង់ដាវិទ្យាសាស្រ្តសុខាភិបាលដែររឺទេ។
តាមប្រភពព័ត៌មានបានអោយដឹងថាក្លីនិចដែលមានឈ្មោះវាលសែនសុខមិនទាន់មានច្បាប់អនុញ្ញាត្តិពីក្រសួងសុខាភិបាលនៅឡើយ។
ចំណែកលោក ហូ សុខហួន ប្រធានមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល បានប្រាប់អ្នកសាពត៏មានយើងតាមទូរសព្ទថា ការបើកក្លីនិចមានឈ្មោះ វាល សែនសុខ នេះលោកពុំបានដឹងទេ។
សូមបញ្ជាក់ថាម្ចាស់ក្លីនិចឯកជនវាលសែនសុខមានឈ្មោះលោកវេជ្ជបណ្ឌិត ឈុំ ម៉ុងឆេង
បើតាមសំដីលោក វេជ្ជបណ្ឌិត ឈុំ ម៉ុងឆេង បានប្រាប់អ្នកសាពត៏មានយើងថាលោកកំពង់តែរត់ច្បាប់។
ការបើកក្លីនីកឯកជនដោយពុំមានច្បាប់ គួរតែសាលាស្រុកស្រែអំបិល និងមន្ទីរសុខាភិបាលខេត្តកោះកុងចុះត្រួតពិនិត្យផងដើម្បីផលប្រយោជន៍និងសុខុមាលភាពប្រជាពលរដ្ឋ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here