លោកឡាយពិសិដ្ឋ ជាប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទ និងលោកពុំនិមលនាយខ័ណ្ឌរដ្ឋបាលជលផលបានដឹកនាំកងកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ……

0
15

…………………………………………
ខេត្តពោធិ៍សាត់ នៅថ្ងៃច័ន្ទ ៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង
គណះបញ្ជាការឯកភាពរដ្ឋបាល ស្រុកកណ្ដៀង ដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដោយមានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង ប៉ូលីសស្រុក បរិស្ថាន យោធាខេត្ត និងសហគមន៍ នេសាទស្រីចឹក កម្លាំងសរុប ចំនួន១៩ នាក់ កាណូតចំនួន ៤ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចុងស្ទឹងដល់កោះរីក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណីរួម វត្ថុតាង
(បានបំផ្លាញចោល)៖
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះរួមមាន÷
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៥ មាត់
_ របាំងស្បៃមុងចំនួន ៦ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ១០ មាត់
_ បង្គោលចំនួន ៥៦០ ដើម
– ចាក់លែងត្រីចំរុះចំនួន៥០ គីឡក្រាមចូលបឹងធម្មជាតិវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here