ព្រឹកនេះ ឯកឧត្តម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានចាត់តាំង មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ចំនួន ២ នាក់ ដេីម្បី ការ ពារ ជន ជាប់ចោទ ទាំងពីរ

0
12

ឯកឧត្តម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គចិត្ត សម្ដេចតេជោ បានចាត់តាំង មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ចំនួន ២ នាក់ ដេីម្បី ការ ពារ ជន ជាប់ចោទ ឈ្មោះ សុខ ស្រីនាង និង ឆន ឈាក ដែលនឹងចូល សវនាការ នៅ ព្រឹកនេះ នៅ សាលាឧទ្ធរណ៍បាត់ដំបង ។

នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៨:៣០ នាទី សាលាឧទ្ធរណ៍បាត់ដំបង នឹងបេីកសវនាការលេីបណ្ដឹង ព្រហ្មទណ្ឌ ដែលមាន ជនជាប់ ចោទ ឈ្មោះ សុខ ស្រី នាង និង ឈ្មោះ ឆន ឈាក ។

ឈ្មោះ សុខ ស្រីនាង និង ឆន ឈាក ត្រូវបាន ព្រះរាជ អាជ្ញា មាស ច័ន្ទ ពិសិដ្ឋ ចោទ ប្រកាន់ ពីបទ លួច មាន ស្ថាន ទម្ងន់ទោស តាមពាក្យបណ្ដឹងរបស់ ឈ្មោះ ស្វាយ ស៊ុនហេង ហេីយត្រូវបានចៅក្រម ហុក ពៅ កាត់ទោស កំបាំងមុខដាក់ ពន្ធ នាគារ ម្នាក់ៗចំនួន ៥ ឆ្នាំ ដោយមិនមាន ភស្តុតាង ឬ សាក្សី ច្បាស់លាស់ឡេីយ ។ ជា ពិសេស មន្ត្រី តុលាការ មិនដែលបញ្ជូន លិខត កោះហៅ សុខ ស្រីនាង និង ឆក ឈាក ទៅ បំភ្លឺ ម្ដងណាទេ ។

ចំណាត់ការ របស់ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្ត បន្ទាយ មានជ័យ និង ចៅក្រម ហុក ពៅ ត្រូវបាន អ្នក ច្បាប់មេីលឃេីញថា មាន ភាព មិនប្រក្រតីច្រេីន ។ និយាយរួម គឺ អនុវត្តន៍មិនបាន ត្រឹមត្រូវតាម និតិវិធីតែម្ដង ។

យេីងខ្ញុំសង្ឃឹមថា ក្រោមការ យកចិត្តទុកដាក់ ពី សំណាក់ ឯកឧត្ដម គី តិច ប្រធាន ក្រុមមេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ជនរងគ្រោះ ទាំងពីរ នឹងទទួលបាន យុត្តិធម៌ត្រលប់មកវិញ ជាក់ ជាពុំខាន ។

LEAVE A REPLY

Please enter your comment!
Please enter your name here