ស្រ្តីម្នាក់បានក្លាយខ្លួនជាឃាតករភ្លាមៗ ព្រោះតែយកមកាំបិតចាក់ សម្លាប់ប្តីរបស់ខ្លួន

0
10

ខេត្តស្ទឹងត្រែង:ស្រ្តីម្នាក់ឈ្មោះហួ តុំលីដាអាយុជាង ៣០ឆ្នាំស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែងបានក្លាយខ្លួនទៅជាឃាតករដោយសារតែភ្លើងប្រចណ្ឌយក កាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯងដោយសារតែប្តីមានស្រីក្មេងនៅខេត្តក្រចេះហើយបុរសជាប្តី ហ៊ាននាំយកស្រីក្មេង មកផ្ទះ នៅខេត្តស្ទឹងត្រែង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ/ស្ថិតក្នុងភូមិការតូត/ឃុំកំភុន/ស្រុកសេសាន/ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះត្រូវជាប្តី ឈ្មោះម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំបានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង ។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត កន្លែង ជិតចង្កេះ(កណ្តៀតក្អម ) បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយក៍បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here