ជនសង្ស័យ ឈ្មោះ ឆែម គក់ ត្រូវ បាន ឃាត់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ

0
14

ខេត្ត កំពង់ធំ ឯកឧត្តម លាង សួគ៌ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ចេញដីកាបញ្ជាឱ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ.ឆែម គក់ តាមសំណុំរឿងព្រហ្មទណ្ណលេខ៥៥២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានឃាត់ខ្លួន ថ្ងៃទី22 ខែកញ្ញា ឆ្នាំ២០២០ ។

បើយោងតាមសំណុំរឿង ជនសង្ស័យ ឈ្មោះ ឆែម គក់ ភេទប្រុសអាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតភូមិត្បូង ឃុំត្បែង
ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឪពុកឈ្មោះ ផុន វុន ម្តាយឈ្មោះ ម៉ក អ៊ូ ប្រពន្ធឈ្មោះ ទ្រីប ទោស ពីមុនធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ធំចំនួន៧ឆ្នាំបីបទៈប្លន់ ត្រូវបើកការស៊ើបសួរពីបទៈ លួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រើសោកែច្នៃ ប្រព្រឹត្តទៅ ចំណុចផ្សារក្បាលថ្នល់ក្តីដូង ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨។

ក្រោយពីបាន សាកសួរនិងពិនិត្យ ត្រូវ បាន អនុវត្ត បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ទ និងត្រូវចោទឈ្មោះ ខែម គក់ ពិតជាបានប្រព្រឹត្តបទល្មើស លួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្ត អំពើហិង្សា ប្រើសោកែច្នៃ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយបានរត់គេចខ្លួនពុំព្រមចូលមកឆ្លើយបំភ្លឺតាមដីកា បង្គាប់ឱ្យចូលខ្លួនរបស់តុលាការនោះទេ ដូច្នេះដើម្បីធានានូវការស្វែងរកការពិត និងចាត់ការស៊ើបសួរឱ្យបានត្រឹមត្រូវតាម ច្បាប់ ត្រើតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនេះ ។
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here