ឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ លួច ម៉ូតូ ខណ:អ្នកស្រុកជិះទៅមើលស្រែទុកក្រោមដេីមឈើ

0
13

—-
ស្រុកកំពង់លែង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចខ្សាច់ ស្តិតក្នុងភូមិសាស្រ្តភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីលួចកាច់ក យកម៉ូតូហុងដា C125 ផលិតឆ្នាំ២០១៧។

ជនសង្ស័យ មានគ្នា ០២ នាក់ ១-ឈ្មោះ ញណ ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិង៉ែតងគ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ២-ឈ្មោះ វ៉ាន សុវ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សី ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។

មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុជិះទៅមើលស្រែទុកក្រោមដេីមឈើត្រូវជនសង្ស័យលួចយកទៅ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២អ្នក ខាងលើ។

តាមការសារភាពជនល្មើសថាខ្លួនពិតជាបានលួចយកម៉ូតូនោះយកទៅលាក់ទុកក្នុងព្រៃចម្ងាយប្រមាណ ៤៥00 ម៉ែត្រ ពិតប្រាកដមែន។ សម្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here