ធ្វើដល់ចាងហ្វាងការផ្សាយព័ត៍មាន តែគំនិតនៅចាញ់ក្មេងបៀមដៃ . បទល្មើសជាក់ស្តែង

0
12

សៀមរាប៖ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការឃាត់បានជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ យ៉ែន សុយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កាសែតហុីរ៉ូមេនញូ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

២-ឈ្មោះ សុ វិសាល អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

៣-ឈ្មោះ អ៊ុន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុប្រក់ខាងត្បូង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ ជា ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចចាប់វត្ថុតាងបានរួមមាន៖ ថ្នាំញៀនម្សៅក្រាមពណ៌ ស ថ្លាចំនួន០៣កញ្ចប់ ទម្ងន់ ៩.០២ក្រាម,ទូរស័ព្ទដៃចំនួន ០៥គ្រឿងនិងវិទ្យុទាក់ទង១,ជញ្ជីងថ្លឹងថ្នាំញៀន១,ថង់ពណ៌ស កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាការធ្វើតេស្តទឹកនោមចំនួន០៥នាក់ក្នុងនោះ មាន៤នាក់ពិនិត្យឃើញវិជ្ជមាន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងបន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here