ពិធីបើកប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីុមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រាង និងភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

0
17

សម្រាប់ទិសដៅបន្តឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យនឹងបន្តជម្រុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តអោយបានចំនួន៥០,០០០ក្បាលដី តាមផែនការ និងខិតខំជម្រុញការផ្តល់សេវាសារធារណៈជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសើរ នេះជាមតិលើកឡើងរបស់ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងពិធីបើកប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីុមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រាង និងភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដោយមានអញ្ជើញចូលរួមពី លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នារសៀលថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅបរិវេណវត្តវិសេសមុនីសត្ថា
វាទ(វត្តបូព៌)។
ទន្ទឹមជាមួយគ្នានោះ អាង ណារិទ្ធ បានបញ្ជាក់ថា៖តាងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានធ្វើការសំណូពរ៖១.សូមអោយស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារចុុះបញ្ជីរដីធ្លី ដើម្បីអោយការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពារបង្គោលប្រឹថពីវិភាគដែលក្រុមជំនាញបានមកបោះនៅក្នុងឃុំ។ ៣.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ និងទី៤.សូមអោយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើម…..ដើម្បីអោយក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។
ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបានល្អ ក្នុងការសម្រួលពន្លឿន ដល់ការងារចុះបញ្ជីដីធ្លី នៅក្នុងមូលដ្ឋាន បានជោគជ័យជាស្ថាពរ តាមនីតិវិធីច្បាប់។
លោក អភិបាលរងខេត្ត បានបន្តថា៖ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះ នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក លី សារី បានធ្វើការសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here