ជំនន់ទឹកភ្លៀងនៅក្រុងពោធិ៍សាត់មិនស្រកមិនឡើង ប៉ុន្តែលិចលង់កាន់តែខ្លាំងខ្លា

0
21

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៃក្រុង.ខេត្តពោធិ៍សាត់ គឺនៅដដែល៥.៤៥ម៉ែត្រ ដែលកំពស់ប្រកាសអាសន្ន៥.០០ម៉ែត្រ ប៉ុន្តែទឹកបានលិចលង់ផ្ទះសម្បែង និងដំណាំផ្សេងៗ។ល។កាន់តែខ្លាំខ្លាបន្ថែម រួមទាំងមួយផ្នែកនៃស្រុកភ្នំក្រវាញផងដែរ ។

ប្រភពរាយការណ៍ព័ត៌មានដដែលបន្តទៀតថា កំពស់ទឹកស្ទឹងស្រុកភ្នំក្រវាញ៤.៧២ម៉ែត្រ កំពស់ប្រកាសអាសន្ន៦.០០ម៉ែត្រ កំពស់ទឹកស្ទឹងស្រុកវាលវែង១.៧២ម៉ែត្រ កំពស់ប្រកាសអាសន្ន១០.០០ម៉ែត្រ ប្រសិននៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់បន្តទឹកស្ទឹងនៅក្រុងពោធិ៍សាត់បន្តស្រក ។

ទោសជាយ៉ាងណាក្តី! មហាជនលើកឡើងស្រឌៀងៗគ្នាថា កាលពីឆ្នាំមុនៗជំនន់ទឹកភ្លៀងកើតមានដូចគ្នា ប៉ុន្តែពុំសូវជន់លិចយូ និងខ្លាំងខ្លាបែបនេះទេ ដូច្នេះគេសង្ស័យអាចបណ្ដាលមកពីកែកុនប្រព័ន្ធធារាសាស្ត្រក្បាលហុងទៅជាអាងបង្ហាទឹក អាចធ្វើឲ្យកម្លាំងទឹកហូរចូលបឹងទន្លេសាបយឺត ធ្វើឲ្យកម្លាំងទឹកហូរចេញពីស្ទឹងទើបលិចលង់បែបនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here