ក្រោងឆ្អឹងសត្វខ្ទីងមួយក្បាលត្រូវបានប្រទះឃើញ នៅខេត្តឧត្ដរមានជ័យ

0
10

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការ រហូតដល់ចំណុចត្រពាំងតាសារូ បានប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។ បើកតាមការសន្និដ្ឋានរបស់ក្រុមល្បាត សត្វខ្ទីងបានស្លាប់ប្រមាណជា ០២ខែមុន ដោយបន្សល់នៅតែគ្រោងឆ្អឹង។

សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែក។ ក្រុមការងារល្បាត បានប្រមូលគ្រោងឆ្អឹងដែលនៅសល់យកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here