រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងអស់ល័ក្ខជាប់អន្ទាក់អាវុធខេត្តក្រចេះក្របួចបានទាំងថ្ងៃ

0
11

ក្រចេះ÷ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ ដឹកនាំដោយលោក អ/ឯក ជា សាងហុងប្រធានស្នាក់ការ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧០៨ រួមនិងមន្រ្តីរដ្ឋបាលព្រៃឈើអូរគ្រៀង ប៉ូលីសសេដ្ឋកិច្ចខេត្តក្រចេះ បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)នៅចំណុចU T M(៦២៦៧៧៦ ១៤៤៩២៦៨)ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

– ចាប់ឃាត់បានរថយន្តដឹកឈើមួយមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ. ភ្នំពេញ2N6951 (អ្នកបើកបររត់គេចខ្លួនបាត់) ករណីនេះរឹបអូសបានឈើប្រណិតជាច្រើនសន្លឹកនៅក្នុងរថយន្តរួមមាន
១.ឈើបេងប្រណិតចំនួន ១៥០សន្លឹកស្មើ០,១៥៨ម៉ែត្រត្រីគុណ
២.សុក្រំបូកផ្ចឹកឈើលេខមួយ១៣៥សន្លឹកស្មើ០,៦៤០ម៉ែត្រត្រីគុណ
*សរុបទាំងអស់ស្មើ២៨៥សន្លឹកស្មើ០,៧៩៨ម៉ែត្រត្រីគុណ

បច្ចុប្បន្នៈវត្ថុតាងរថយន្ត និងឈើទាំងអស់បានយកទៅ រក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីចាត់ការតាមនិតិវិធីបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here