កិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរ អង្គភាព ទូទាំងខេត្តបន្ទាយមានជ័យ

0
12

(បន្ទាយមានជ័យ)មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរ អង្គភាព ទូទាំងខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ជុំវិញខេត្ត នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ ការបើកកិច្ចប្រជុំនាពេលនេះពិតជាមាសារៈសំខាន់ណាស់ សម្រាប់ពិភាគក្សាររវាងអស់លោក លោកស្រីដែលមានវត្តមាននានេះដើម្បីលើកឡើងអំបញ្ហាប្រឈមរបស់មន្ទីរ អង្គភាពក្នុងកាដោះស្រាយត្រួតពិនិត្យផ្ទៀងផ្ទាត់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរ អង្គភាព ទូរទាំងខេត្តបន្ទាយមានជ័យ និងក្នុងការពិភាគក្សាលើកជាមតិយោបល់ ដើម្បីប្រមូលបានបទពិសោធន៍ល្អៗនិងបង្កើតបានទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំនិងឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា៖សម្រាប់ក្នុងការអនុវត្តកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រារដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដោយចេញផ្សាយនូវលិខិតបទដ្ឋានគតិយុទ្ធ និងបានចុះធ្វើការណែនាំផ្សព្វផ្សាយដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាប្រចាំក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសក្នុងគោលបំណង ដើម្បីក្តាប់បាននូវយថាប្រភេទ បរិមាណ គុណភាព ទាំងចលនវត្ថុ និងអចលនវត្ថុ របស់មន្ទីរអង្គភាពដែលកំពុងគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ ចាត់ចែង និងថែរក្សានូវទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ។
ឯកឧត្ត អ៊ុ រាត្រី បានផ្តាំផ្ញើដល់គ្រប់មន្ទីរអង្គភាព ស្ថាប័ន ជុំវិញខេត្ត និងនីតិបុគ្គលសារធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវអនុវត្តអោយមានប្រសិទ្ឋភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here